នាយកដ្ឋាន​ព័ត៌មាន​បច្ចេកវិទ្យា​ នៃ​លេខា​ធិការដ្ឋាន​ គ.ជ.ប.ភ បើក​ការ​ប្រជុំ​ផ្ទៃក្នុង​របស់ខ្លួន​

0

​ភ្នំពេញ៖ ​​នា​ថ្ងៃទី​១៣ ខែ​​សីហា​ ឆ្នាំ​២០១៤​​ នេះ​នាយកដ្ឋាន​ព័ត៌មាន​បច្ចេកវិទ្យា​ នៃ​​លេខាធិការដ្ឋាន​​ ​គ.​ជ​.​ប​.​ភ​ ​បាន​បើក​ការ​ប្រជុំ​​​ផ្ទៃ​​ក្នុង​របស់​​ខ្លួន​​​ក្រោម​​ការ​ដឹក​នាំ​​ផ្ទាល់​​របស់​​ លោក​​ ប៉ឹល​ ច័ន្ទវីរៈ​ ជាប្រធាន​​នាយក​​ដ្ឋាន​​​​ព័ត៌​មាន​​​បច្ចេក​វិទ្យា​​​ និង​​ដោយ​មាន​ការ​ចូល​​រួម​​ពី​លោក​​អនុប្រធាន​​នាយក​ដ្ឋាន​​ មន្ត្រី​​​ជំនាញ​​​​ទទួល​​​ខុស​ត្រូវ​​​កា​រិយា​ល័យ​​​ចំណុះ​​​ទាំង​​​៤​ ​​ព្រម​​ទាំង​​មន្ត្រី​​ដែល​​ជា​​ស​មាជិក​​ជា​​ច្រើន​​រូប​​ទៀត​​ នៅ​ ​ល​.​គ​.​ជ​.​ប​.​ភ​ ​ទីតាំង​​ទ័ពអាកាស​ ​ ​នាវេលា​ម៉ោង​ ០៩:០០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​១០:០០​នាទី​ព្រឹក​ទើប​បញ្ចប់​។

ក្នុង​​កិច្ច​​​ប្រ​ជុំ​នេះ​​​ផ្តោត​​​ទៅ​​​លើ​​​ប្រ​​ធា​ន​​បទ​​​សំ​ខាន់​ៗ​​​ដូច​​​ខាង​​​ក្រោម​៖​

១-​ការ​ពង្រឹង​សមត្ថភាព​អំពី​ការ​ងារ​របស់​មន្ត្រី​ជំនាញ​

២-​ការងារ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​បញ្ចប់​ ត្រូវ​បញ្ចប់​​នៅ​ចុង​ខែ​សីហា​នេះ​

៣-​ការ​តាម​ដាន​រាល់​លិខិត​ចេញ​ចូល​ទាក់ទង​និង​រចនា​សម្ព័ន្ធ​

​ក្នុង​កិច្ច​ប្រជុំ​នោះ​​បន្ទាប់​​ពី​បាន​​​ធ្វើ​បទ​បង្ហាញ​​របស់​លោក​​​ប្រធាន​នាយក​​ដ្ឋាន​​ព័ត៌​មាន​​​បច្ចេក​​វិទ្យា​ស្តី​អំពី​លិខិត​​ចេញ​ចូល​​ទាក់​ទង​​និង​រចនា​សម្ព័ន្ធ​របស់​​មន្ត្រី​ នៃ​លេខា​​ធិការ​ដ្ឋាន​ ​គ.​ជ​.​ប​.​ភ លោក​​ក៏​បាន​​​ផ្តល់​​​ជា​​អ​នុ​សាសន៏​​ណែនាំ​​​មួយ​​ចំនួន​​ដល់​​មន្ត្រី​​ជំនា​ញ​​ដែ​ល​​ចូ​ល​​រួ​​ម​​ ​និ​ង​​ផ្ត​​ល់​​ដំ​​ណោះ​​ស្រា​យ​​អំ​ពី​​កា​រ​​ងា​រ​​​មួយ​​ចំនួន​​ដែល​​​កំពុង​ជួប​​ភាព​អ​​សកម្ម​​ ​ព្រម​ទាំង​​ស្នើ​​សុំ​ឲ្យ​ថ្នាក់​​ដឹក​​នាំ​​ការិយា​​ល័យ​​ទាំង​​អស់​​បន្ត​​ការ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​អនុ​វត្ត​​ការ​ងារ​​បន្ថែម​​ទៀត​​​សំ​ដៅ​​យ៉ាង​​ណា​​សម្រេច​​ឲ្យ​​បា​ន​​នូវ​​រាល់​​ផែន​​ការ​​ដែ​ល​​បាន​​កំណត់​ត្រូវបញ្ចប់​ឲ្យអស់​នៅចុង​ខែ​សីហា​នេះ​ ។ កិច្ច​​ប្រជុំ​​នេះ​​បាន​​​បញ្ចប់​​ក្រោម​បរិយាកាស​រីករាយ​ និង​ស្និទ្ធ​ស្នាល​ក្រៃ​លែង​៕

01 02 03 04 05