​លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រ​ឆាំង​អំ​ពើ​ភេរ​វ​កម្ម​បើក​វគ្គ​ហ្វឹក​ហ្វឺន​សៀវ​ភៅ​ផែន​ការ​ជាតិ​ប្រ​ឆាំង​ភេរ​វ​កម្ម​ដល់​មន្រ្តី​នៅ​ក្នុង​នា​យក​ដ្ឋាន​ការ​ពារ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ និង​មន្រ្តី​តាម​នា​យក​ដ្ឋាន​ចំ​ណុះ​លេ​ខា​ធិ​ការ​ដ្ឋាន​ គ.ជ.ប.ភ

0

ភ្នំពេញ៖ នា​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៤​​ វេ​លា​ម៉ោង​ 8:00 នាទី​ព្រឹក​នេះ​លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​ឆាំង​ភេ​រវ​កម្ម​បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​សៀវ​ភៅ​ផែន​ការ​ជាតិ​ប្រ​ឆាំង​ភេ​រវ​កម្ម​។វគ្គ​សិក្សា​នេះ​មាន​រយៈ​ពេល​៣​ខែ​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៤​ ដល់​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​ ល.គ.ជ.ប.ភ​ ទី​តាំង​ទ័ព្ទ​អា​​កាស​​បង្រៀន​ដោយ​ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ គឹម នាង ​សមា​ជិក​ ល.គ.ជ.ប.ភ ​និង​សិក្ខា​កាម​ចូល​រួម​មាន​ប្រធាន​នាយក​ដ្ឋាន​ និង​មន្ត្រី​នៃ​នាយក​ដ្ឋានការ​ពារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់​ និង​សិក្ខា​កាម​មួយ​ចំនួន​ទៀត​ជា​មន្ត្រី​មក​ពី​នាយក​ដ្ឋាន​នានា​ដែល​ចំណុះ​ឲ្យ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ​។​វគ្គ​សិក្សា​នេះ​មាន​គោល​បំណង​ដើម្បី​បំ​ប៉ន​សមត្ថ​ភាព​មន្ត្រី​ចាស់​ និង​ថ្មី​ឲ្យ​បាន​យល់​ច្បាស់​ពី​ភារ​កិច្ច​ក្នុង​ការ​ប្រ​ឆាំង​ភេ​រវ​កម្ម​ និង​ចេះ​បំ​ពេញ​ការ​ងារ​ដែល​មន្ត្រី​ទាំង​នោះ​ត្រូវ​អនុវត្តន៍​នៅ​ពេល​មាន​ឧបទ្ទវ​ហេតុ​ភេរវកម្ម​កើត​ឡើង​ ហើយ​ផង​ដែរ​ វគ្គ​ហ្វឹក​ហ្វឺន​នេះ​ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ពង្រឹង​សម្ថត​ភាព​ថ្នាក់​ជាតិ​ ដើម្បី​ដើរ​តួ​នា​ទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដឹក​នាំ​កិច្ច​សម្រប​សម្រួល​ និង​ចាត់​ចែង​ការ​ងារ​ឯក​ទេស​ក្នុង​ឧបទ្ទវ​ហេតុ​កើត​ឡើង​ដែល​ជា​បន្ទុក​របស់​រាជ​រដ្ឋា​ភិបាល​ មាន​លេខា​ធិ​ការ​ដ្ឋាន​ គ.ជ.ប.ភ ​ជា​សេនា​ធិ​ការ​។

01 02 03 04 05 06 07