វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​នឹង​សារ​ធាតុ​ CBRN សំ​រាប់​អ្នក​ឆ្លើយ​តប​ប​ឋម​ (គំ​រោង​លេខ​២២ របស់​សហ​គមន៍​អ៊ឺរ៉ុប) បាន​បញ្ចប់​ប្រ​កប​ដោយ​ផ្លែ​ផ្កា​បំ​ផុត​

0

លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ – ភ្នំពេញ៖ ក្រោយ​ពី​បាន​ដំ​ណើរ​ការ​សិក្សា​ និង​អនុ​វត្ត​ន៍​ជាក់​ស្តែង​រយៈ​ពេល​ ០៥​ថ្ងៃ​កន្លង​មក​ (ពី​ថ្ងៃ​ទី​២២​-២៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៤) ​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​នឹង​សារ​ធាតុ​ CBRN សំ​រាប់​អ្នក​ឆ្លើយ​តប​បឋម​ (គំ​រោង​លេខ​​២២ របស់​សហ​គមន៍​អ៊ឺរ៉ុប) នៅ​លេខា​ធិ​ការ​ដ្ឋាន​ គ.ជ.ប.ភ បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម អ៊ឹង អៀង សមា​ជិក​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ និង​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម ទេស​រដ្ឋ​មន្រ្តី​ ឱម យ៉ិនទៀង អនុ​ប្រ​ធាន​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ ។

ក្នុង​ពិធី​បិទ​នេះ​ គ្រូ​ឧទ្ទេស​នាម​ទាំង​ ៣ រូប​ បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​សិក្ខា​កាម​កម្ពុជា (​ដែល​ជា​មន្រ្តី​ជំ​នាញ​ មក​ពី​ក្រ​សួង​មហា​ផ្ទៃ​ (នា​យក​ដ្ឋាន​ពន្លត់​អគ្គី​ភ័យ និង​គ្រប់​គ្រង​អា​វុធ​ជាតិ​ផ្ទុះ​) ក្រ​សួង​ការ​ពារ​ជាតិ​ (ក្រុម​ការ​ងារ​ថ្នាក់​ជាតិ C​B​R​N​) ក្រ​សួង​សុខា​ភិបាល (នាយក​ដ្ឋាន​មន្ទីរ​ពេទ្យ​ និង​ CDC) ក្រុម​ CBRE របស់​បញ្ជា​ការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រ​ឆាំង​ភេរវ​កម្ម​ និង​មន្រ្តី​របស់​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ)ទាំង​ការ​សួរ​សំណួរ​ក្នុង​ថ្នាក់​ និង​ការ​អនុ​វត្តន៍​លើ​សម្ភារៈ​ជាក់​ស្តែង​នៅ​ទីវាល​។

គួរ​បញ្ជាក់​ថា​ វគ្គ​ហ្វឹក​ហ្វឺន​ដែល​មាន​រយៈ​ពេល​ ០៥​ថ្ងៃ​កន្លង​មក​នេះ​ សិក្ខា​កាម​បាន​សិក្សា​លើ​ទ្រឹស្តី​​និង​បាន​អនុ​វត្តន៍​ជាក់​ស្តែង​លើ​ឧប​ករណ៍​លាង​សំ​អាត​ការ​ប្រ​ឡាក់​សារ​ធាតុ​គីមី​ និង​ការ​ប្រើ​ប្រាស់​អាវ​ការ​ពារ​មួយ​ចំនួន​ ដែល​សហ​គមន៍​អ៊ឺរ៉ុប​បាន​នាំ​មក​ជា​មួយ​សំរាប់​ហ្វឹក​ហាត់​ដល់​សិក្ខា​កាម​ ក៏ដូច​ជា​ការ​អនុ​វត្តន៍​លំ​ហាត់​លើ​ការ​ងារ​ជួយ​សង្គ្រោះ​ពេល​មាន​ឧបទ្ទវ​ហេតុ​ចំនួន​ ០៤ ​លើក​ផង​ដែរ​ ។​ ការ​ហ្វឹក​ហ្វឺន​នេះ​ជា​ផ្នែក​មួយ​នៃ​គំរោង​លេខ​ ២២ ​របស់​សហ​គមន៍​អ៊ឺរ៉ុប​ដែល​ផ្តល់​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​ក្រោយ​ការ​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​នៅ​កម្ពុជា​ ក៏​នឹង​មាន​ការ​ផ្តល់​ការ​ហ្វឹក​ហ្វឺន​ដូច​គ្នា​នេះ​នៅ​ប្រទេស​ឡាវ​ ហ្វីលីពីន​ ជា​បន្ត​ទៀត​ផង​ដែរ​ ។

01 02 03 04 05