នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ បើក​កិច្ច​ប្រ​ជុំ​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ការ​ងារ​ ឆ្នាំ​ ២០១៥-២០១៦

0

ភ្នំពេញ ៖ នៅ​ក្នុង​អំឡុង​ខែ​នី​មួយៗ​ នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ តែង​តែ​រៀប​ចំកិច្ច​ប្រ​ជុំ​ផ្ទៃ​ក្នុង​របស់​ខ្លួន​យ៉ាង​ទៀង​ទាត់​ ជាក់​ស្តែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែ កញ្ញា ឆ្នាំ ២០១៤​ វេលា​ម៉ោង​ ០៩:០០នាទី​ នាយក​ដ្ឋាន​ បាន​បើក​កិច្ច​ប្រ​ជុំ​ផ្ទៃ​ក្នុង​មួយ​ ក្រោម​អធិ​បតី​ភាព​ លោក​ ស​ សេរីវិចិត្រ​ ប្រធាន​នាយក​ដ្ឋាន​ លោក​ គឹម​ ម៉ាក្សសី​ អនុប្រ​ធាន​នាយក​ដ្ឋាន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីអស់​លោក លោកស្រី ជា​ប្រ​ធាន​ អនុ​ប្រ​ធាន ​ការិ​យាល័យ​ មន្រ្តី​ បុគ្គលិក​ ទាំង​អស់​ផង​ដែរ​ ។

ជា​កិច្ច​ចាប់​ផ្តើម​ លោក​ប្រធាន​នាយក​ដ្ឋាន​ បាន​មាន​មតិ​ស្វាគមន៍​ សាក​សួរ​សុខ​ទុក្ខ​ដល់​មន្រ្តី​ ក្រោម​ឱ​វាទ​ទាំង​អស់​ ក្នុង​ឱកាស​នៃការ​ឈប់​សំរាក​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រ​ពៃណី​ជាតិ​ខ្មែរ​ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ និង​ទទួល​បាន​សេច​ក្តីសុខ​ សុវត្ថិ​ភាព​ ទាំង​ពេល​ធ្វើ​ដំណើរ​ទៅ​ និង​វិល​ត្រ​លប់​មក​វិញ​ ដោយ​មិន​មាន​បញ្ហា​កើត​ឡើង​ឡើយ​ ។​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ​កញ្ញា​នេះ ​អង្គ​ប្រ​ជុំ​បាន​ពិភាក្សា​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផែន​ការ​សកម្ម​ភាព​ការងារ​រយៈ​ពេល១​ឆ្នាំ​ (២០១៥-២០១៦)​ របស់​នាយក​ដ្ឋាន​ការពារហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​ជា​ត្រី​វិស័យ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​នៃ​ការ​អនុ​វត្ត​ការ​ងារ​ឲ្យ​ស្រប​តាម​តួនាទី​ និង​ភារ​កិច្ច​ ក្នុង​ការ​ប្រ​ឆាំង​នឹង​អំពើ​ភេរវ​កម្ម​ ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ​ ព្រម​ទាំង​ចាត់​វិធាន​ការ​ដោះ​ស្រាយ​រាល់​ផល​វិបាក​ដែល​កើត​ពី​ឥទ្ធិ​ពល​នៃ​ភេរវ​កម្ម​នោះ​ផង​ដែរ​ ។​

ជា​លទ្ធ​ផល​ ស្មា​រតី​នៃ​អង្គ​ប្រជុំ​ បាន​សម្រេច​លើ​ការ​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ការ​ងារ​រយៈពេល​ ១ឆ្នាំ​ (២០១៥-២០១៦)​ ប្រ​កប​ដោយ​ជោគ​ជ័យ​ និង​ប្រ​សិទ្ធិ​ភាព​ ៕

01 02 03