នាយក​ដ្ឋាន​ព័ត៌មាន​បច្ចេក​វិទ្យា បើក​វគ្គ​បណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង​ សិក្សា​លើ​កម្ម​វិធី​ Microsoft​ Web​ Development

0

ភ្នំពេញ៖ នៅ​គណៈ​កម្មា​​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ទី​តាំង​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​រសៀល​ថ្ងៃ​ទី​ ១២​ ខែ​ តុលា​ ឆ្នាំ​ ២០១៤​ បាន​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង​មួយ​ ស្តី​ពីការ​សិក្សា​ស្វែង​យល់​អំពី​កម្ម​វិធី​ Microsoft Web​​ ​Development​​ ជូន​ដល់​សិក្ខា​កាម​ដែល​ជា​មន្រ្តី​ កំពុង​បំរើ​ការងារ​នៅ​ក្នុង​នាយក​ដ្ឋាន​ព័ត៌មាន​បច្ចេក​វិទ្យា​ នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ​ ។​ សូម​បញ្ជាក់​ថា​ វគ្គ​បណ្តុះ​បណ្តាល​ផ្ទៃ​ក្នុង​ ស្តី​ពីការ​សិក្សា​ស្វែង​យល់​ពីកម្ម​វិធី​ Microsoft Web Development​ នេះ​​ គឺ​​មាន​​រយៈ​​ពេល​​ ០៤​សប្តាហ៍​ ដោយ​សិក្សា​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ថ្ងៃ​ទី​ ១២ ​ខែ​ តុលា​ ​ឆ្នាំ ២០១៤​ រហូត​ដល់​​ថ្ងៃ​​ទី​ ០២​ ​ខែ​​ វិច្ឆិកា​ ​​​​ឆ្នាំ​ ២០១៤​ ចាប់​ពី​ម៉ោង​ ១៤:០០រសៀល ដល់​ម៉ោង​ ១៧:​០០​ល្ងាច​ ដោយ​មាន​ការ​​ចូល​រួម​ធ្វើ​បទ​​បង្ហាញ​ដោយ​ ​លោក ​​ជួយ ជំនិត​ ជា​គ្រូ​ឧទ្ទេស​នាម​ និង​មាន​ការ​ចូល​រួម​សិក្សា​ស្វែង​យល់​ពី​មន្រ្តី​ដែល​ជា​កំពុង​បំរើ​ការងារ​នៅ​ក្នុង​ការិ​យាល័យ​ Programing​ ចំនួន​ ០៨​រូប និង​​ ការិ​យាល័យ​ Security​ ចំនួន ០៣រូប ដែល​ជា​សិក្ខា​កាម​អញ្ជើញ​​មក​ពី​នាយក​ដ្ឋាន​​ព័ត៌មាន​​បច្ចេក​វិទ្យា​នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ​ ។​ គោល​បំណង​សំខាន់​នៃ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ គឺ​ចង់​ឲ្យ​បង្ហាញ​ឲ្យ​មន្រ្តី​ទាំង​អស់​​ ដែល​ចូល​រួម​សិក្សា​នៅ​ក្នុង​វគ្គ​នេះ​ បាន​សិក្សា​ស្វែង​យល់​ ​និង​​​ បាន​យល់​ដឹង​ពី​ងាយ​ស្រួល​នៃការ​ប្រើ​​ប្រាស់​បច្ចេក​វិទ្យា​​ថ្មី​ ងាយ​ស្រួល​ក្នុង​ការ​អភិ​វឌ្ឍន៍​ប្រព័ន្ធ​ (​Develop System) ឲ្យ​លឿន​ជាង​មុន​ និង​មាន​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​​ការ​ប្រើ​ប្រាស់​ ៕ (គល់ សេងហាក់)

01 02 03 04 05