នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ នាវេលាម៉ោង ៩:០០ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យមើលការងារដែល កំពុងអនុវត្តតាមការិយាល័យនីមួយៗ និងការត្រៀមរៀបចំផែនការការងារប្រចាំឆ្នាំ២០១៥ ។ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅទីតាំងមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុង ក្រោមការដឹកនាំ ដោយលោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋាន និងមន្រ្តីចំណុះតាមការិយាល័យនានា ។
បន្ទាប់ពីបានស្តាប់របាយការណ៍ តាមការិយាល័យនីមួយៗរួចមក លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋាន បានលើកឡើងពីការងារសំខាន់ៗមួយចំនួន ដែលនាយកដ្ឋានកំពុងអនុវត្ត និងការត្រៀមរៀបចំផែនការការងារប្រចាំឆ្នាំ 2015ផងដែរ។ លោកប្រធាននាយកដ្ឋាន ក៍បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ ឲ្យបន្តការខិតខំសំរេចការងារដែលនៅសេសសល់ ក្នុងនោះក៍ទាមទារឲ្យមានការចូលរួមពីគ្រប់មន្រ្តីនៅតាមការិ យាល័យនានា និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងរក្សានូវវប្បធម៌នៃការចែករំលែក ជាពិសេសគឺត្រូវប្រកាន់ខ្ជាប់នូវការកំណត់របបនៃការរាយការណ៍ ការបង្កើតផែនការ ការអនុវត្តការងារ និងការត្រួតពិនិត្យការងារ ដែលវាជារួបមន្តមួយជម្រុញឲ្យការងារដែលយើងកំពុងប្រតិបត្តិរឹតតែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលខ្ពស់ ។ កិច្ចប្រជុំប្រចាំសប្តាហ៍នេះបានបញ្ចប់នាវេលាម៉ោង ១០:០០ព្រឹកថ្ងៃដដែល បន្ទាប់ពីការផ្តាំផ្ញើររបស់លោកប្រធាននាយកដ្ឋានស្នើឲ្យការិយាល័យនិមួយៗ ត្រូវតែអនុវត្តរបបប្រជុំផ្ទៃក្នុងប្រចាំសប្តាហ៍ តាមការិយាល័យរបស់ខ្លួនឲ្យបានទៀតទាត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ៕