នាយក​ដ្ឋាន​ការពារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ បើក​កិច្ច​ប្រជុំ​ប្រ​ចាំ​ខែ​មករា​ ឆ្នាំ​២០១៥

0

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​មករា​ ឆ្នាំ​២០១៥ វេលា​ម៉ោង​ ០៩:០០ នាទី​ នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ នៃ​លេខា​​ធិការ​​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្ទៃ​ក្នុង​ ប្រ​ចាំ​ខែ​មករា ​ឆ្នាំ​២០១៥ ដោយ​មាន​​ការ​ ​អញ្ជើ​ញ​​ចូល​រួម​ជា​អធិប​តី​ពី​សំ​ណាក់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ គឹម នាន សមា​ជិក​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​​ជាតិ​​ប្រ​ឆាំង​​ភេរវ​កម្ម​​ លោក​ សរ សេរីវិចិត្រ ប្រ​ធាន​នាយក​ដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​, លោ​ក​អនុ​ប្រធាន​នាយក​ដ្ឋាន​ និង​មាន​ការ​​អញ្ជើ​ញ​ចូល​រួម​ពី​​អស់​លោក​ប្រធាន​/អនុ​ប្រធាន​ការិ​យាល័យ​, មន្រ្តី​ បុគ្គ​លិក​ ទាំង​អស់​ជា​ច្រើន​រូប​ផង​ដែរ ។

ថ្លែង​បើក​កិច្ច​ប្រជុំ​នេះ​​ លោក​​ប្រ​ធាន​​នាយក​​ដ្ឋាន​​ បាន​​មាន​​មតិ​​ស្វា​គមន៍​​ និង​ថ្លែង​អំណរ​គុណ​ដល់​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ គឹម នាន ​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ និង​បាន​សាក​​សួរ​​សុខ​​ទុក្ខ​​ដល់​​មន្រ្តី​ បុគ្គ​លិក​ក្រោម​​   ឱ​វាទ​​ទាំង​​អស់​ដែល​បាន​បំពេញ​កិច្ច​ការងារ​ដ៍ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​កន្លង​មក​ និង​សើ្ន​ឲ្យ​មាន​ការ​លើក​ជា​មតិ​យោ​បល់​ ស្តី​ពី​​បញ្ហា​ប្រ​ឈម​នានា​ សម្រាប់​ដាក់​ទិស​ដៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​បន្ថែម​ទៀត​ ។ បន្ទាប់​ពី​ទទួល​ការ​អនុញ្ញាត​ពី​លោក​ប្រ​ធាន​​នាយក​​ដ្ឋាន​រួច​មក​, លោក​ យឹម សុខឡេង ប្រ​ធាន​ការិ​យាល័យ​ការ​ពារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទី១​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​​ពាក់​​ព័ន្ធ​​នឹង​ការងារ​ស្រាវ​ជ្រាវ​អំពី​ភេរវ​ករ​ ឬ​ប្រវត្តិ​នៃ​ក្រុម​ភេរវ​កម្ម​ផ្សេងៗ​ ដើម្បី​រៀប​ចំ​ធ្វើ​បទ​បង្ហាញ​នោះ​ គឺ​ការិ​យាល័យ​​របស់​​លោ​ក​ បាន​សិក្សា​អំពី​ប្រវត្តិ​របស់​ក្រុម​ IKS​ , ការិ​យា​ល័យ​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី២ បាន​ធ្វើ​ការ​សិក្សា​​ពី​ប្រវត្តិ​​របស់​​ក្រុម​ ISIS , ការិ​យា​ល័យ​ទី៣​ ពុំ​កំ​ណត់​ប្រ​ធាន​បទ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ទេ​ ហើយ​ការិ​យាល័យ​សម​យុទ្ធ​ បាន​សិក្សា​​ទៅ​​លើ​​​ក្រុម​​ឥស្លាម​ ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វី​លីពីន​ ត្រង់​ចំណុច​ប្រជុំ​កោះ​មិន​ដា​ណាវ​ និង​ត្រៀម​សម្រាប់​ការ​ធ្វើ​​បទ​​បង្ហា​ញ​​នៅ​​​   សប្តាហ៍​ក្រោយ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក គឹម នាន បាន​លើក​ជា​យោ​បល់​ជូន​ដល់​លោក​ប្រធាន​នាយក​ដ្ឋាន​ថាៈ​ កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អនុវត្តន៍​ផែន​ការ​ សកម្ម​ភាព​សម្រាប់​ឆ្នាំ​២០១៥​ អោយ​កាន់​តែ​​ទទួល​​បាន​​ប្រសិទ្ធ​ភាព​ និងចំ​គោល​ដៅ​​ដែល​ត្រូវ​ធ្វើ​ នាយក​ដ្ឋាន​គួរ​រៀប​ចំបែង​ចែក​ក្រុម​ការងារ​ជា​ ០៣​ក្រុម​ ដើម្បី​ពង្រឹង​ និង​​អនុវត្តន៍​​ការងារ​នេះ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ផ្លែ​ផ្កា​ និង​ជាស្នា​ដៃ​សម្រាប់​ទាំង​អស់​គ្នា​ផង​ដែរ​ ។​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ មាន​​ប្រសាសន៍​​បន្ថែម​ថាៈ ការ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ភេរវ​កម្ម​ មិន​មែន​ត្រូវ​តែ​ប្រ​យុទ្ធ​ប្រ​ឆាំង​ចំពោះ​ក្រុម​ម៉ូ​ស្លីម​ ឬ​ និកាយ​សាសន៍​​សាសនា​ណា​មួយ​បាន​ទេ​ គឺ​ត្រូវ​តែ​​ប្រយុទ្ធ​​ប្រ​ឆាំង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រ​ដាប់​ដាប់​អាវុធ​ទាំង​អស់​ ដែល​បង្ករ​អោយ​​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ និង​សន្តិ​សុខ​ជាតិ​​ទាំង​មូល ទៅ​ស្ថិត​ក្នុង​និន្នា​ការ​នយោ​បាយណ៍ណា​ក៏​ដោយ​ ដើម្បី​ការពារ​រាល់​ការ​ផ្ទុះ​​ឡើង​ជាយ​ថា​ហេតុ​នូវ​បាតុ​ភាព​ណា​មួយ…​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ នាយក​ដ្ឋាន​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បាន​ប្រកាស​ស្វា​គមន៍ លោក​អនុសេនីយ៍​ទោ​ ហែម វណ្ណៈ នាយ​រង​ប៉ុស្តិ៍ន​គរ​បាល​រដ្ឋបាល​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ ដែល​បាន​ផ្ទេរ​ភារ​កិច្ច​មក​បំរើ​ការងារ​​ក្នុង​នាយក​ដ្ឋាន​​ការពារ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ។ កិច្ច​ប្រ​ជុំ​បាន​បញ្ចប់​ នៅ​វេលា​ម៉ោង​ ១១: ០០ នាទី​ ព្រឹក​ថ្ងៃ​ដដែល​ ដោយ​ក្តី​សោម​នស្ស​រីករាយ​ និង​​សាមគ្គី​​ភា​ព​​ជា​ទីបំផុត​ ៕

01 02 03 04