វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​យល់​ដឹង​អំពី​សិទិ្ធ​មនុស្ស​ ការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល​កម្រិត ​ ប្រតិ​បត្តិ​ការ​ និង​ការ​ធ្វើ​ផែន​ការ​សកម្មភាព​ពេល​មាន​វិបត្តិ

0

ភ្នំពេញ ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ (ទី​តាំង​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ​ចិន​តុន)​ ព្រឹក​ថ្ងៃ​ទី​ ២៥​ ​ខែ​ កុម្ភៈ ឆ្នាំ​ ២០១៥ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​មួយ​ ស្តីពី​ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស​ ការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល​កម្រិត​ប្រតិ​បត្តិ​​ការ​ និង​ការ​ធ្វើ​ផែន​ការ​សកម្ម​ភាព​ពេល​មាន​វិបត្តិ​​ ​​មាន​រយៈ​ពេល​ ០៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ​២៥-២៧ ខែ​ កុម្ភៈ ឆ្នាំ​ ​២០១៥ ក្រោម​អធិបតី​ភាព​​ ឯកឧត្តម អ៊ុ‍ឹង អៀង ​សមា​ជិក​​ ​ល.គ.ជ.ប.ភ​​ ​​​តំណាង​​ដ៏ខ្ពង់​ខ្ពស់​​ ​ឯក​​ឧត្តម​​ទេស​រដ្ឋមន្រ្តី​​ ​​ឱម​​ ​​​យ៉ិន​​​​ទៀង​ ​​អនុប្រធាន​​ ​ល.គ.ជ.ប.ភ​ ​​និង​​ ​​ឯកឧត្តម​​​​ ​​​ឧត្តម​សេនីយ៍​ឯក​ ​ហ៊ុន​​ ​​ម៉ាណែត​​ ​​អនុប្រធាន​​ ​និង​​ជា​​មេ​បញ្ជាកា​រ​​នៃ​​បញ្ជាការ​​​ដ្ឋាន​​​ជាតិ​​​កម្លាំង​​​ពិសេស​​ប្រឆាំង​​ភេរវកម្ម​​​ ​ដោយ​មាន​ការ​ចូល​រួម​ពី​សិក្ខា​កាម​ជា​តំណាង​ដែល​អញ្ជើញ​មក​ពី​ ល.គ.ជ.ប.ភ​, គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​,​ក្រសួង​ការពារ​ជាតិ​,​ក្រសួង​មហាផ្ទៃ​, ក្រសួង​ព័ត៌​មាន​​ ​និង​ក្រសួង​រ៉ែ​ និង​ថាមពល​ ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​​​គ្រូ​បង្គោល​ជាកង​កម្លាំង​ប្រដាប់​អាវុធ​សហរដ្ឋ​អាមេរិក​ (បញ្ជាកា​រដ្ឋាន​ប៉ាស៊ី​ហ្វិក​) ជា​អ្នក​ធ្វើ​បទ​បង្ហាញ​ផង​ដែរ​ ។

ថ្លែង​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ​ឯកឧត្តម​ អ៊ុ‍ឹង​ ​អៀង​ ​សមាជិក​ ​ល.គ.ជ.ប.ភ​ ​បាន​មាន​ប្រសាសន៍​​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​ចំ​ពោះ​​​សិក្ខាកាម​ដែល​អញ្ជើញ​មក​ពី​ស្ថាប័ន​នានា​ ​និង​ក្រុម​​គ្រូ​បង្គោល​ ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៍​មាន​តម្លៃ​មក​ចូលរួម​រៀន​ និង​​បង្រៀន​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ​​។​ ​ឯកឧត្តម​ ​ក៏បាន​សំណូមពរ​ចំពោះ​សិក្ខាកាម​​ទាំងអស់​ឲ្យ​គោរព​ពេល​វេលា​​ ​និង​​ចូល​​រួម​​ឲ្យ​​បាន​ទាំងអស់​គ្នា​ ​ព្រោះ​ថា​វគ្គ​សិក្សា​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​អាច​ឲ្យ​សិក្ខាកាម​​មាន​​​ឱកាស​បាន​ស្គាល់​គ្នា​ ​បង្កើន​​សមត្ថភាព​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​ ​និង​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ​។​ ​សរុប​ជា​រួម​គឺ​ដើម្បី​ឆ្លើយ​តប​​កំលាំង​សរុប​ជាមួយ​នឹង​​ឧប​ទ្ទ​វ​ហេតុ​​ដែល​កើត​ឡើង​ ​។ ​ឯក​ឧត្តម​ ​បាន​បញ្ជាក់​ថា​ ​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ ០៣​ថ្ងៃនេះ​ គ្រូ​បង្គោល​នឹង​ធ្វើ​បទ​បង្ហាញ​​ពីការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស​ ក្នុង​នោះ​បាន​ធ្វើ​ការ​បង្ហាញ​ពី​ ប្រវត្តិ​គោល​នយោបាយ​សិទ្ធិ​មនុស្ស​ គោល​នយោបាយ​សិទ្ធិ​មនុស្ស​ ការ​ការពារ​ជាមូល​ដ្ឋាន​ គោល​ការណ៍​ទាំង​ដប់​នៃ​សិទ្ធិ​មនុស្ស​ ។ ដោយ​ឡែក​អំពី​ការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល​កម្រិត​ប្រតិ​បត្តិការ​ គ្រូ​បង្គោល​និង​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល,​ ដំណើរ​ការ​ប្រតិ​បត្តិការ,​ កត្តា​ពិចារណា​លើ​ការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល​កម្រិត​ប្រតិ​បត្តិការ​ និង​ឧបសគ្គ​ រួម​ជាមួយ​នឹង​ការធ្វើ​ផែន​ការ​សកម្ម​ភាព​ពេល​មាន​វិបត្តិ​ ។

គួរ​បញ្ជាក់​ថា​ វគ្គ​បណ្តុះ​បណ្តាល​ដែល​មានរយៈ​ពេល​ ០៣​ថ្ងៃ ស្តី​ពីការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស​ ការ​គ្រប់​គ្រង​ព័ត៌មាន​ស៊ីវិល​កម្រិត​ប្រតិ​បត្តិការ​ និង​ការ​ធ្វើ​ផែន​ការ​សកម្ម​ភាព​ពេល​មាន​វិបត្តិ​ នេះ​ គឺ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពីម៉ោង​ ០៩:០០​ព្រឹក ​ដល់​ ​១៦:០០​ល្ងាច ៕

1 2 3 4 5