វគ្គ​​ហ្វឹក​ហ្វឺន​​ស្តី​​អំពី​​បច្ចេក​​ទេស​​ និង​​នីតិ​​វិធី​​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារ​​ធាតុវិទ្យុ​សកម្ម

0

ភ្នំពេញ ៖ ក្នុង​គោល​ដៅ​បង្កើន​សមត្ថ​ភាព​បន្ថែម​ដល់​មន្រ្តី​នៅ​តាម​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ ជា​ពិសេស​សំរាប់​មន្រ្តី​ជួរ​មុខ​​អំពី​បច្ចេក​ទេស​ និង​នីតិ​វិធី​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​នោះ​ ​នៅ​ព្រឹក​ថ្ងៃទី​ ០២ ខែ​ មីនា​ ឆ្នាំ​ ២០១៥ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​​​ បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​មួយ​ ​ស្តី​អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវ​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ រយៈ​ពេល​ ០២​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ០២-០៣​ ខែ​ មីនា ឆ្នាំ​​ ២០១៥​នៅ​សណ្ឋាគារ​សាន់វេ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​សម្រប​សម្រួល​ និង​ធ្វើ​បទ​បង្ហាញ​ដោយ​មន្រ្តី​មក​ពីសហ​គមន៍​អឺរ៉ុប​ និង​មាន​ការ​ចូល​រួមពី​មន្រ្តី​នៅក្នុង​លេខាធិការ​ដ្ឋាន​ គ.ជ.ប.ភ​ មន្រ្តី​គយ​ប្រចាំ​ការ​នៅព្រលាន​យន្ត​ហោះ​​​អន្តរ​ជាតិភ្នំពេញ​ អាជ្ញា​ធរ​ព្រលាន​យន្តហោះ​អន្តរ​ជាតិភ្នំពេញ​ ចូល​រួម​ជា​ច្រើន​រូបផងដែរ​ ​។

អញ្ជើញ​ជាអធិបតី​ ក្នុង​ពិធីបើក​វគ្គហ្វឹក​ហ្វឺននេះ​ ឯកឧត្តម អ៊ុឹង អៀង​ សមាជិក ល.គ.ជ.ប.ភ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម​​ ​​​យ៉ិន​​​​ទៀង​​ ​​អនុប្រធាន​ ល.គ.ជ.ប.ភ​ បានថ្លែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ភាគី​សហគមន៍​អឺរ៉ុប​ និងស្ថាប័ន​ពាក់ព័ន្ធ​នានា​ ក្នុងការ​ចូលរួម​សហការ​ដើម្បី​ឲ្យវគ្គ​ហ្វឹកហ្វឺន​នេះ​ទទួល​បានលទ្ធ​ផលល្អ​ ។ ​ឯកឧត្តម​ បន្តថា​ វគ្គ​នេះ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ស្វែងយល់​ពី​របៀប​ដំណើរ​ការ​ និងការ​ប្រើប្រាស់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុ​សកម្ម​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ ហើយ​ក្រោយ​ពីបញ្ចប់​វគ្គហ្វឹកហ្វឺន​នេះ​ លេខាធិកា​រដ្ឋាន​ គ.ជ.ប.ភ​ និងប្រគល់​ ក៏ដូច​ជាយក​ឧបករណ៍​នេះ​​ទៅ​បំពាក់​នៅសាខាគយ​ និង​រដ្ឋាករ​​ ​នៅព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ​សំរាប់​ប្រើ​ប្រាស់​ការ​​ងារ​ជាក់​ស្តែង​ ។ ​ឯកឧត្តម​ អ៊ុឹង អៀង​ បាន​គូស​បញ្ជាក់​បន្ថែម​​ថា​ នេះ​មិន​មែន​ជាលើក​ទី១ទេ​ ដែល​ការងារ​នេះ​លេខាធិកា​រដ្ឋាន​ ​គ.ជ.ប.ភ​ បាន​ចាប់​ផ្តើម​អនុវត្ត​តាំង​ពី​ឆ្នាំ​ ២០០៩ មក​ម្ល៉េះ​ ក្នុង​នោះ​ដោយ​មានការ​ចុះកិច្ច​ព្រមព្រៀង​អនុសារ​ណៈ​នៃការ​យោគ​យល់​​​​ រវាង​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ ក្រសួង​ថាមពល​សហ​រដ្ឋអា​មេរិក​ និង​អគ្គនាយក​ដ្ឋានគយ​ និង​រដ្ឋាករ​ ខេត្ត​ព្រះសីហនុ​ ។

នៅ​ក្នុង​ថ្ងៃ​ទី១​ នៃវគ្គ​នេះ​ តាម​រយៈ​បទ​បង្ហាញ​របស់​មន្រ្តី​មក​ពីសហគមន៍អឺរ៉ុប​​ បាន​ឲ្យដឹង​ថា​​ចំពោះ​វគ្គហ្វឹកហ្វឺន​នេះ​ ក្រុម​របស់​លោក​និង​ធ្វើ​ការ​បង្ហាញ​ពីការ​បង្ការ​មិន​ឲ្យ​មាន​ការរត់​ពន្ធសារធាតុ​វិទ្យុ​សកម្ម​នុយក្លេអ៊ែរ​ ក្នុងនោះ​ក៏និង​មាន​បទបង្ហាញ​ជា​បន្តបន្ទាប់​អំពី​ការ​យល់​ដឹង​ពី​អាវុធ​មហាប្រល័យ​ និង​ការ​គំរាម​កំហែង,​ ស្វែង​យល់​ពីរូបវិទ្យា​ វិទ្យុសកម្ម​ជាមូលដ្ឋាន​ និង​ការ​ការពារ​វិទ្យុសកម្ម,​ ទិដ្ឋភាព​រួម​នៃ​បរិក្ខារ​រាវរក​វិទ្យុសកម្ម,​ ការ​ពិនិត្យ​ដំបូង​លើ​ឧបករណ៍​រាវរក​វិទ្យុសកម្ម,​ ការ​ឆ្លើយ​តប​ប្រតិបត្តិការ​ចំពោះ​ការរាវរក​ ហើយ​ក៏មាន​ការអនុវត្ត​លំហាត់​ជាក់​ស្តែង​ដោយ​ស្វែង​យល់ពី​ឧបករណ៍​ទាំង​នេះ​ផង​ដែរ​ ៕

0102030405060708