ភ្នំពេញ ៖ នៅវេលាម៉ោង ០៩:០០ ព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៥ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ (ទីតាំងអគ្គស្នងការនគរបាលជាតិ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ការិយាល័យ Programing និងការិយាល័យ Security ប្រចាំសប្តាហ៍ ដោយមានការចូលរួមពីលោកប្រធាន/អនុប្រធាន ការិយាល័យទាំងពីរផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ការិយាល័យទាំងពីររួចមក លោក ប៉ិល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា បានមានប្រសាសន៍ថា គោលដៅនៃកិច្ចប្រជុំនេះ គឺធ្វើឡើងរៀងរាល់សប្តាហ៍នៅតាមការិយាល័យនិមួយៗ ដោយផ្តោតសំខាន់ទៅលើការត្រួតពិនិត្យតាមដានសកម្មភាពការងារដែលថ្នាក់លើបានដាក់ឲ្យអនុវត្ត ជាពិសេសគឺការរៀបចំផែនការសកម្មភាពថ្មីៗនៅតាមការិយាល័យនិមួយៗ ក្នុងនោះលោកប្រធាននាយកដ្ឋាន ក៏បានជំរុញលើកទឹកចិត្តឲ្យមន្រ្តីក្នងការិយាល័យទាំងពីរ (Programing និង Security) ត្រូវខិតខំបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីឈានទៅសំរេចការងារថ្មីៗបន្ថែមទៀត ។
កិច្ចប្រជុំនេះបានបញ្ចប់ទៅនាវេលាម៉ោង ១១:៣០ព្រឹក ថ្ងៃដដែល ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕



