ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ០៩:០០ នាទី នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំខែឧសភា ឆ្នាំ២០១៥ ដោយមានការ ចូលរួមពីសំណាក់ លោក សរ សេរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ, លោកអនុប្រធាននាយកដ្ឋាន និងមានការអញ្ជើញចូលរួមពីអស់លោកប្រធាន/អនុប្រធានការិយាល័យ, មន្រ្តី បុគ្គលិក ទាំងអស់ជាច្រើនរូបផងដែរ ។
ថ្លែងបើកកិច្ចប្រជុំនេះ លោកប្រធាននាយកដ្ឋាន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់មន្រ្តី បុគ្គលិកក្រោម ឱវាទទាំងអស់ដែលបានបំពេញកិច្ចការងារដ៍ល្អប្រសើរសម្រាប់ខែកន្លងមក និងសើ្នឲ្យមានការលើកជាមតិយោបល់ ឫជាសំណូមពរលើកឡើង។ កិច្ចប្រជុំនេះបានប្រព្រិត្តទៅប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ ពីសំណាក់មន្រ្តីដែលបានចូលរួម។ កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ក្រោមបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕