ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាន គ.ជ.ប.ភ ទីតាំងអគ្គស្នងការនគរបាលជាតិ បានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំនៅក្នុងលេខាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ ដោយចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាននិមួយៗ និងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត ។
យោងតាមព្រះរាជក្រិត នស/រកត/០៦១៥/៦០៦ បានត្រាស់បង្គាប់តែងតាំង អនុប្រធាន លេខាធិកាដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចំនួន ០៤រូប រួមមាន
ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ មានឋានៈស្មើ រដ្ឋលេខាធិកា
ឯកឧត្តម អ៊ុឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ មានឋានៈស្មើ រដ្ឋលេខាធិកា
ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ មានឋានៈស្មើ រដ្ឋលេខាធិកា
ឯកឧត្តម គឹម នាង អនុប្រធាន ល.គ.ជ.ប.ភ មានឋានៈស្មើ រដ្ឋលេខាធិកា
ដោយឡែកព្រះរាជក្រិតតែងតាំង សមាជិក ល.គ.ជ.ប.ភ រួមមាន
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សមាជិក ល.គ.ជ.ប.ភ មានឋានៈស្មើ អនុរដ្ឋលេខាធិកា
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា សមាជិក ល.គ.ជ.ប.ភ មានឋានៈស្មើ អនុរដ្ឋលេខាធិកា
ឯកឧត្តម ភ័ក្រ វ៉ាន់ឌី សមាជិក ល.គ.ជ.ប.ភ មានឋានៈស្មើ អនុរដ្ឋលេខាធិកា
ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ មានឋានៈស្មើ អគ្គនាយក
ឯកឧត្តម ស សេរីវិចិត្រ សមាជិក ល.គ.ជ.ប.ភ មានឋានៈស្មើ អគ្គនាយក
អនុក្រិតតែងតាំង អនុប្រធាននាយកដ្ឋានចំនួន ១០ រូប ប្រធានការិយាល័យចំនួន ១១ រូប និងអនុប្រធានការិយាល័យចំនួន ១៥ រូបទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរ និងបានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីដែលទើបប្រកាសតែងតាំងទាំងអស់ ត្រូវខិតខំពន្លឿន និងជម្រុញការអនុវត្តការងារឲ្យកាន់តែសកម្មថែមទៀត ៕