សិក្ខា​សាលា​ស្តីពី​ វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្គោល​អំពី​បច្ចេក​ទេស​ស្វែង​រកសារ​ធាតុ​វិទ្យុ​សកម្ម និង​ នីតិ​វិធី​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​

0

អ៊ុីតាលី ៖ ថ្ងៃទី​ ១៥-១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​ ០៩:០០​ ព្រឹក​ នៅ​សាល​ប្រជុំ​មជ្ឈ​មណ្ឌល​ស្រាវ​ជា្រវ​រួម​ (JRC)​ ប្រ​ទេស​អ៊ីតា​លី​ បាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​អំពី​ វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​អំពី​បច្ចេក​ទេស​ ស្វែង​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​ នីតិ​វិធី​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ធ្វើ​ជា​គ្រូ​បង្គោល​ពាក់​ព័ន្ធ​នឹង​ ប​​ច្ចេ​​ក​ទេស​ស្វែង​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​អំពី​នីតិ​វិធី​ទាក់​ទង​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​ ។ សិក្ខា​សាលា​នេះ​ រៀប​ចំ​ស​ម្រប​សម្រួល​ដោយ​ក្រុម​ការងារ​របស់​ លោក​ ចចហ្គីយ៉ូស តាក់កូឌីស​ (Georgios Takoudis)​ ប្រ​ធាន​ក្រុម​សម្រប​សម្រួល​កម្ម​វិធី​របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ JRC បាន​បើក​កម្ម​វិធី​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​ ដែល​មាន​ស​មាស​ភាព​ចូល​រួម​ពី​ប្រទេស​ចំនួន​ ០៤​ ដោយ​មាន​អ្នក​ចូល​រួម​សរុប​ទាំង​អស់​ ១៧​ នាក់​ ក្នុង​នោះ​ មកពី​ កម្ពុជា​ ចំនួន​ ០៤​ រូប​ ឡាវ​ ០៥​ រូប,​ ហ្វីលីពីន​ ០៤​ រូប​ និង​ ថៃ​ ចំនួន​ ០៤ រូប​ ។ សិក្ខា​សិលា​នេះ​ ត្រូវ​បាន​រៀប​ចំ​ និង​ ធ្វើ​បទ​បង្ហាញ​ដោយ​គ្រូ​ឧទ្ទេស​នាម​ ចំនួន​ ០៨ រូប​ ជា​ បុគ្គលិក​នៅ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​រួម​ JRC​ ៖ លោក​ ប៊ឺតធូ​ (V. Berthou)​ លោក​ អាបាស​ (K. Abbas)​ លោក​ តាកូឌីស​ (G. Takoudis)​ លោក​ ការ៉ាប់ពិកូ​ (C. Carrapico)​ លោក​ រេអូលឡា​ (F. Raiola)​ លោក​ វ៉ាឡាកីស​ (S. Valakis)​ លោកស្រី​ វីស្គី​ (A. Viski)​ និង​ លោកស្រី​ រ៉ូហ្សាស​ (F. Rosas)​ បាន​ចាប់​ផ្តើម​តាម​ កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម៖​

– ថ្ងៃទី​ ១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ :

• លោក​ Georgios Takoudis​ ប្រ​ធាន​ក្រុម​អ្នក​សម្រប​សម្រួល​កម្ម​វិធី​បណ្តុះ​បណ្តាល​មជ្ឈ​មណ្ឌល​ JRC បាន​ចូល​រួម​បើក​កម្ម​វិធី​បណ្តុះ​បណ្តាល​នេះ​

• ការណែ​នាំ​ខ្លួន​របស់​គ្រូ​ឧទ្ទេស​នាម​ និង​ ការ​បង្ហាញ​ពីកម្ម​វត្ថុ ការ​កំណត់​អត្ត​សញ្ញាណ​វិទ្យុសកម្ម​ និង​ នុយ​ក្លេ​អ៊ែរ​ និង​កម្រិត​នៃ​ការ​គម្រាម​កំហែង​របស់​វា

• បទ​បង្ហាញ​ពី​ការ​គម្រាម​កំហែង​អំពី​ការ​ចរាចរ​ខុស​ច្បាប់​នៃ​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​ បរិមាណូ​

• បទ​បង្ហាញ​អំពី​សកម្ម​ភាព​ដែល​ត្រូវ​បាន​អនុញ្ញាតិ​ពាក់​ព័ន្ធ​ទៅ​នឹង​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​ បរិមាណូ​

• មូល​ដ្ឋាន​រូប​សាស្រ្ត​វិទ្យុ​សកម្ម​ និង​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ការពារ​

• មូល​ដ្ឋាន​ទិន្នន័យ​នៃ​ឧបត្តិ​ហេតុ​ចរាចរ​សារ​ធាតុ​វិទ្យុសកម្ម​

• ការ​បង្ហាញ​ពីការ​អនុវត្ត​លើ​រូប​សាស្រ្ត​វិទ្យុសកម្ម​នៅ​សាល​ពិសោធន៍​បណ្តុះ​ប​ណ្តាល​ ESSOR​

– ថ្ងៃទី​ ១៦​ ខែមិថុនា​ ឆ្នាំ២០១៥​ :

• បទ​បង្ហាញ​ពីការ​ប្រមូល​ វិភាគ​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពីការ​ចរាចរ​សារធាតុ​ខុស​ច្បាប់​ បែប​ផែន​ និង​និន្នា​ការ​ជាសកល​ ឧបត្តិ​ហេតុ​ និង​ប្រព័ន្ធ​ទិន្នន័យ​ចរាចរ​របស់​សារ​ធាតុ​

• បទ​បង្ហាញ​ពីការ​ពិនិត្យ​ឡើង​វិញ​នូវ​ឧករណ៍​ស្វែង​រក​វិទ្យុសកម្ម​ និង​ប្រតិ​បត្តិ​ឆ្លើយ​តប​ក្នុង​ការ​ស្វែង​រក​

• ការ​ធ្វើ​បទ​បង្ហាញ​ពី​ប្រតិ​បត្តិ​ឆ្លើយ​តប​ស្វែង​រក​នៅ​សាល​ពិសោធន៍​សម្រាប់​បណ្តុះ​បណ្តាល​ ESSOR​

• ការ​បង្ហាញ​ពី​នីតិ​វិធី​តាម​ដាន​សញ្ញា​អាសន្ន​ជា​សំឡេង​

– ថ្ងៃ​ទី​ ១៧ ខែមិថុនា​ ឆ្នាំ២០១៥​ :

• បទ​បង្ហាញ​អំពី​សមាស​ធាតុ​នៃ​ផែន​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​

• បទ​បង្ហាញ​ពី​ការ​រៀប​ចំ​ឧបករណ៍​សម្រាប់​សន្តិសុខ​នុយ​ក្លេ​អ៊ែរ​ និង​ ការ​វិភាគ​លើករណី​ពិតៗ​

• ការ​អនុវត្ត​ជា​ក្រុម​ជាក់​ស្តែង​លើ​ការ​ត្រូត​ពិនិត្យ​រថយន្ត​ជា​មួយ​ឧបករណ៍​រាវរក​ PRD​ និង​កុំព្យូ​ទ័រ​នៅ​ សាល​ពិ​សោធន៍​សម្រាប់​បណ្តុះ​បណ្តាល​ ESSOR​

– ថ្ងៃទី​ ១៨ ខែ​មិថុនា​ ឆ្នាំ២០១៥ :​

• ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រប​ខណ្ឌ​ច្បាប់​ជាតិ​​ និង​ អន្តរ​ជាតិ​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​

• ការ​រៀប​ចំ​សេនារីយ៉ូ​របស់​សិក្ខា​កាម​ក្នុង​ការ​អនុវត្ត​ការ​ត្រូត​ពិនិត្យ​រថយន្ត​ដោយ​ឧបករណ៍​រាវរក​ PRD​ និង​កុំព្យូទ័រ​ និងការ​អនុវត្ត​ជាក់​ស្តែង​នៅ​សាល​ពិសោធន៍​សម្រាប់​បណ្តុះ​បណ្តាល​ ESSOR​

– ថ្ងៃទី​ ១៩ ខែមិថុនា​ ឆ្នាំ២០១៥ :​

• បទ​បង្ហាញ​អំពី​ជំនូយ​ការ​ និង​វិធី​សាស្ត្រ​ក្នុង​ការ​បណ្តុះ​បណ្តាល​

• ទម្រង់​ និង​ លំហាត់​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​សារ​ធាតុ​វិទ្យុ​សកម្ម​កើត​មាន​នៅ​ក្នុង​ធម្មជាតិ​ (NORM)​

• ការ​វាយ​តម្លៃ​លទ្ធផល​ និង​ការ​អនុវត្ត​របស់​អ្នក​ប្រតិបត្តិ​ ហើយ​និង​វិធី​សាស្ត្រ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ បន្ទាប់​ពី​បាន​បញ្ចប់​តាម​កាល​កំណត់​ លោក​ Georgios ប្រ​ធាន​ក្រុម​សម្រប​សម្រួល​កម្ម​វិធី​របស់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ JRC បាន​ចូល​រួម​ បិទ​កម្ម​វិធី​សិក្ខា​សាលា​ ដោយ​បាន​ធ្វើ​ការ​ចំណាប់​អារម្មណ៍​ និង​ធ្វើ​ការ​វាយ​ តម្លៃ​ខ្ពស់​ជារួម​ និង​ថ្លែង​អំណរ​គុណ​ ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​សិក្ខា​កាម​ទាំងអស់​ ដែល​បាន​ចូលរួម​យ៉ាង​ សកម្ម​មកពី​ទាំង​ ៤ ​ប្រទេស​ រួម​មាន​គ្នា​ទាំងអស់​ ១៧រូប​ ជា​ពិសេស​ ការ​ចូល​រួម​សហ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌មាន​ ពី​ប្រទេស​របស់​ខ្លួន​អំពី​ការ​រក្សា​សន្តិ​សុខ​និង​សុវត្ថិ​ភាព​ និង​ជា​ចុង​ក្រោយ​ មាន​ការ​ប្រគល់​វិញ្ញាប័ន​បត្រ​ និងថត​ រួម​ជា​អនុស្សារីយ៍​ ហើយ​និង​ប្រគល់​វត្ថុ​អនុស្សារីយ៍​ពីតំ​ណាង​ប្រទេស​រៀងខ្លូន​ វគ្គសិក្ខា​សាលា​នេះ​ ត្រូវ​បានបញ្ចប់​ ប្រកប​ដោយ​ជោគ​ជ័យ​ និង​សប្បាយ​រីករាយ​បំផុត​ នាថ្ងៃទី​ ១៩​ ខែមិថុនា​ ឆ្នាំ២០១៥​ វេលា​ម៉ោង​១២​ ថ្ងៃត្រង់​ ៕

02 03 01