វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​ពង្រឹង​ស្មារតី​ និង​ភាព​ជា​អ្នក​ដឹក​នាំ

0

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ នៅ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម​ ទី​តាំង​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​ពង្រឹង​ស្មារតី​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ជូន​ដល់​មន្រ្តី​នៅ​ក្នុង​បញ្ជា​ការដ្ឋាន​ ដែល​ឧទេ្ទស​នាម​ដោយ​ លោក​ ឃឹម សុខហេង​ នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគ​ជ័យ​ ។​ វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយះ​ពេល​ ១​ ថ្ងៃពេញ​ ដែល​មាន​ការ​ចូល​រួម​ពី​បណ្តា​មន្រ្តី​ និង​កង​កំលាំង​យោ​ធា​គ្រប់​នាយក​ដ្ឋាន​ចំណុះ​ ល.គ. ជ.ប.ភ​ សរុប​មាន​ចំនួន​ ៣១១​ នាក់​ ។​​

​  ឯកឧត្ត​មឧត្តម​សេនីយ​ឯក​ ប៊ុត សុភាព​​ មេបញ្ជា​ការរង​កម្លាំង​​ពិសេស​ប្រឆាំង​ភេរវ​កម្ម​​ បាន​ធ្វើ​​ការ​​សំ​ណេះ​សំ​ណាល​ជា​មួយ​មន្រ្តី​ និង​កង​កំលាំង​​យោធា​គ្រប់​​ជាន់​ថ្នាក់​​នៃ​ ល.គ.ជ.ប.ភ​​ និង​ណែនាំ​​ឲ្យ​​មន្រ្តី​ និង​កង​កំលាំង​យោធា​គ្រប់​រួប​ត្រូវ​តែ​បន្ថែម​​ការ​ស្វែង​យល់​ ដោយ​ខិតខំ​​ប្រឹង​ប្រែង​រៀន​​សូត្រ​​បន្ថែម​ ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​​ និង​មាន​ទំនួល​ខុស​​ត្រូវ​​ខ្ពស់​ចំពោះ​កិច្ច​ការងារ​របស់​ខ្លួន​ ។​បន្ទាប់​មក​លោកគ្រូ​ ឃឹម សុខហេង​ នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ បាន​ចាប់​ផ្តើម​បើក​កម្មវិធី​បណ្តុះ​បណ្តាល​  ដោយ​លោក​បាន​ផ្តោត​សំខាន់​ទៅលើ​​ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​​របស់​​ខ្លួន​ ដោយ​ត្រូវ​អភិវឌ្ឍ​ចំនេះ​ដឹង​បន្ថែម​ ឲ្យ​មាន​ភាព​ស្មោះ​​ត្រង់​ចំពោះ​ការងារ​​ និង​ថ្នាក់​ដឹក​នាំ​​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ។

វគ្គ​បណ្តុះ​បណ្តាល​ពេញ​មួយថ្ងៃ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ៤:៣០ នាទី​ រសៀល​ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សោម​នស្ស​រីករាយ​ និង​ការ​ចួលរួម​យ៉ាង​សកម្ម​ពីមន្រ្តី​ និង​កង​កំលាំង​យោធា​គ្រប់​​នាយក​ដ្ឋាន​នៃ​លេខាធិ​ការដ្ឋាន​ គ.ជ.ប.ភ​ ៕

050102030604