សៀមរាប៖ ក្នុងគោលបំណងដើម្បីសម្រួល និងរឹតបន្តឹងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាព សំដៅយ៉ាងណាកាត់បន្ថយឲ្យខានតែបាននូវហានិភ័យពេលអនុវត្តការងារ និងជាពិសេសគឺទប់ស្កាត់ឲ្យខានតែបាននូវការរត់ពន្ធសារធាតុវិទ្យុសកម្ម ដើម្បីយកទៅផលិតអាវុធមហាប្រល័យ ក្រុមការងារដែលដឹកនាំដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងចូលរួមសហការដោយ ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាជ្ញាធអាកាសយានដ្ឋានអន្តរជាតិសៀមរាប CAMS និងលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរួមគ្នាធ្វើការពិភាក្សា និងចងក្រងនូវសៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ដើម្បីដាក់ឲ្យមន្ត្រីដែលពាក់ព័ន្ធ និងប្រតិបត្តិការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទាំងអស់អនុវត្ត។ ក្នុងកិច្ចពិភាក្សានេះមានការចូលដោយ៖
ឯកឧត្តម អ៊ឹង អៀង អនុប្រធាន លគជបភ
ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក លគជបភ
លោក ស្វាយ សន្ធរ នាយករង អាកាសយានដ្ឋានអន្តរជាតិសៀមរាប
លោក គង់ សុខផល្លាគុណ ប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន អន្តរជាតិសៀមរាប
លោក ដួង ណេត ប្រធានការិយាល័យសន្តិសុខ (SSCA)
លោក ប៊ី មាន ប្រធានក្រុមមន្ត្រីសន្តិសុខ (CAMS)
លោក ចាន់ ពិសិដ្ឋ សមាជិក លគជបភ
លោក យ៉ែម ប៊ុនថា អនុប្រធានការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន អន្តរជាតិសៀមរាប
លោក ហង្ស ផល្លា អនុប្រធានការិយាល័យ (លគជបភ)
លោក ងួន ណារិទ្ធ អនុប្រធានការិយាល័យ (លគជបភ)
លោក លី ឈង់ ភ្នាក់ងារគយ និងរដ្ឋាករការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន អន្តរជាតិសៀមរាប
លោក យន់ វាសនា មេការសន្តិសុខ
សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកក្រោមកិច្ចសម្របសម្រួលរបស់ លគជបភ ជាមួយនឹងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបំពាក់រួចមកហើយនូវឧបករណ៍រាវរកសារធាតុវិទ្យុសកម្មចល័តជាច្រើនគ្រឿងរួចហើយ និងគ្រោងបំពាក់បន្ថែមទៀតនៅទីតាំងសំខាន់ៗដែលអាកាសយាន្តដ្ឋានទើបនឹងពង្រីក។
កិច្ចពិភាក្សានេះបានប្រព្រឹត្តឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង 3:00 ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប។