កិច្ច​ប្រជុំ​បូក​សរុបការងារ​ប្រចាំ​ខែ​របស់​លេខាធិការដ្ឋាន​ គ.ជ.ប.ភ​

0

ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃទី​ ០៣​ ខែ សីហា​ ឆ្នាំ ២០១៥នៅលេខាធិការដ្ឋាន គ.ជ.ប.ភ (ទីតាំងមូលដ្ឋានទ័ព​អាកាស​ពោធិ៍​ចិនតុង) បានរៀបចំកិច្ច​ប្រជុំ​បូក​សរុបការងារ​ប្រចាំ​ខែ​មិថុនា ក្រោម​អធិបតី​ភាព​ ឯកឧត្តមឧត្តមសេនីយ៍ឯក​ គឹម នាន​ អនុប្រធាន​ប្រចាំ​ការ​លេខា​ធិការដ្ឋាន​ គ.ជ.ប.ភ​ ​ ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិក​ ប្រធាន​នាយក​ដ្ឋាន​ និង​អនុ​ប្រធាន​នាយក​ដ្ឋាន​ នៅ​ក្នុង​លេខា​ធិការដ្ឋាន​ ។ ថ្លែងបើកកិច្ច​ប្រជុំ​ ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម នាន បាន​លើកឡើងពី​របៀប​វារៈ​សំខាន់ៗ​ និងស្នើសុំឲ្យ​ ​ប្រធាន​នាយកដ្ឋាន​នីមួយៗ​ ​រាយ​ការណ៍​ពី​សកម្ម​ភាព​ និង​សមិទ្ធិផល​ការងារ​ ដែល​សំរេចបាន​រយៈ​ពេល​មួយ​ខែ​កន្លង​មក​ ក៏​ដូច​​ជា​បញ្ហា​ផ្សេងៗ​ ។​ នាយក​ដ្ឋាន​នីមួយៗ​បាន​ធ្វើ​របាយ​ការណ៍​ជូន​អង្គ​ប្រជុំ​ ហើយ​នៅ​ក្នុង​នោះ​ដែល​នាយកដ្ឋាន​ព័ត៌មាន​បច្ចេកវិទ្យា​ក៏​បាន​ធ្វើ​បទបង្ហាញ​ពី​គម្រោង​ Intranet​ ​ផងដែរ​ ។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក គឹម នាន ​បាន​ផ្តល់​អនុសាសន៍​ ក៏​ដូច​ជា​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​នាយក​ដ្ឋាន​ទាំង​អស់​ឱ្យ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​បន្ថែម​ទៀត​ រួមទាំង​ធ្វើ​ផែន​ការ​សម្រាប់​ការងារ​ឆ្នាំ​ ២០១៦​ និងឆ្នាំ​ ២០១៦-២០១៨​ (រយៈពេលបីឆ្នាំ)​ ។

​កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ដោយ​ក្តី​សោម​នស្ស​រីករាយ ​៕​

07 01 08 09 04 03 05 06 02