កិច្ចប្រជុំពិភាក្សារបស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ

0

ភ្នំពេញ ៖ ដើម្បីពង្រឹងការអនុវត្តន៍ការងារតាមការិយាល័យទាំង ៤ របស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យានៃលេខាធិការដ្ឋាន គ.ជ.ប.ភ កាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ កិច្ចប្រជុំពិភាក្សាការងារមួយបានប្រារព្វឡើងនៅលេខាធិការដ្ឋាន គ.ជ.ប.ភ ទីតាំងអគ្គស្នងការនរគបាលជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម បុឹល ច័ន្ទវីរៈ សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាដោយមានការចូលរួមពីប្រធាន និងអនុប្រធានការិយាល័យទាំង៤របស់នាយកដ្ឋាន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានអង្គប្រជុំបានពិនិត្យនិងពិភាក្សាទៅលើផែនការការងាររបស់ការិយាល័យនីមួយៗ ដែលបានលើកឡើងក្នុងអង្គប្រជុំ ព្រមទាំងធ្វើការណែនាំទៅដល់ប្រធានការិយាល័យទាំងបួនឲ្យចេះតាមដានការងារដែលបានដាក់ឲ្យ មន្ត្រីក្រោមឱវាទធ្វើ និងត្រូវចេះបែងចែកការងារឲ្យមានតម្លាភាព។

បន្ទាប់ពីធ្វើការពិភាក្សាអស់ជាច្រើនម៉ោង កិច្ចប្រជុំនេះបានបញ្ចប់ដោយមានផ្លែផ្ការគួរជាទីមោទន និងដោយសេចក្តីសោមនស្សរីករាយ។

01 02 03 04