ទីក្រុងតេរ៉ង់៖ កងពលតូចអាល់-គូដស៍ ដែលជាសមាជិយោធារបស់ចលនាជីហាដ៍អ៊ីស្លាមប៉ាឡេស្ទីន បានប្រកាសថា ក្នុងរយៈពេល៧២ម៉ោងកន្លងទៅនេះថា អ្នកប្រយុទ្ធរបស់ពួកគេបានបំផ្ទុះគ្រឿងផ្ទុះចំនួន៦គ្រាប់ដោយកំណត់គោលដៅទៅលើរថយន្តកងកម្លាំងដែលស្ថតិក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់វ៉េសប៊ែង។
នេះគឺជាថ្ងៃទី៧ហើយដែលអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធាដ៏ធំនៅទូទាំងក្នុងតំបន់វ៉េសប៊ែង ដែលប្រតិបត្តិការនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ និងបង្កឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយក្រុមអ្នកតស៊ូប៉ាឡេស្ទីន។
កងពលតូចអាល់-គូដស៍ បានរាយការណ៍ពីការប៉ះទង្គិចគ្នាចំនួន ១៤លើកជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុងផ្សេងៗគ្នាក្នុងតំបន់វ៉េសប៊ែង។ ពួកគេនិយាយថា កងវរសេនាតូចទុលកាម បានចូលរួមក្នុងការប្រយុទ្ធគ្នាចំនួន ៧លើក និងបានបំផ្ទុះគ្រឿងផ្ទុះចំនួន ៤គ្រាប់ តាមបណ្តោយផ្លូវដែលរថយន្តយោធាអ៊ីស្រាអែលធ្វើដំណើរ។ កងពលតូចអាល់-គូដស៍ បានធ្វើឲ្យកងទ័ពអ៊ីស្រាអែលមានគ្រោះថ្នាក់ដោយពួកគេ អះអាងថា កងកម្លាំងអ៊ីស្រាអែលជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស។
កងវរសេនាតូចណាប្លូស របស់កងពលតូចអាល់-គូដស៍ ក៏បានចូលរួមក្នុងសមរភូមិចំនួន៤លើកប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល និងបានបំផ្ទុះគ្រឿងផ្ទុះមួយគ្រាប់ទៅលើរថយន្តយោធាអ៊ីស្រាអែលផងដែរ៕
ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤