ភ្ញៀវ​ទេសចរណ៍​ក្នុងចំណោម​ ២២នាក់​បានស្លាប់ ក្នុងការ​វាយប្រហារ​មួយ​កណ្តាល​ក្រុង​បាងកក​ ​

0

ប្រភព​ព័ត៌មាន​ ​CNN​ ​ចេញផ្សាយ​ថ្ងៃទី​ ១៨ ខែ សីហា ឆ្នាំ ២០១៥​ ម៉ោង ០២:៥៦ នាទី 

ទីក្រុង​បាងកក​ ​ប្រទេសថៃ​ ៖​ ​អាជ្ញាធរ​បាន​និយាយថា​ ​ការបំផ្ទុះ​​គ្រាប់​​បែក​មួយដ៏ធំ​ដែលបាន​ផ្ទុះឡើង​នៅទីកន្លែង​សក្ការៈ​បូជា​ហិណ្ឌូ​ ​ដែល​​ស្ថិត​​នៅចំកណ្តាល​ទីក្រុងបាងកក​ បានសម្លាប់មនុស្ស​យ៉ាងហោចណាស់ ២២នាក់ និង ១២០នាក់​ផ្សេងទៀត​រង​របួស​​កាល​​ពី​​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ ​។​

មន្ត្រី​ប៉ូលីស​បាន​ឲ្យ​ដឹងថា​ ​ជនរងគ្រោះ​ ​១០នាក់​​ ​បានស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​ និង​ ១០នាក់​ផ្សេងទៀត​​បានស្លាប់​​នៅ​ពេលបញ្ជូន​ទៅដល់មន្ទីរពេទ្យ​ក្នុងតំបន់​ ​។​

លោក​ ​Sanjeev ​Vyas ​​DJ​ ​មកពីទី​ក្រុ​ង​ម៉ុមបៃ​ ​ប្រទេសឥណ្ឌា​​ ​និងជាជន​រងគ្រោះ​ដែលស្ថិត​នៅ​កន្លែងកើតហេតុ​​បានឲ្យ​​ដឹងថា​​ វា​ដូចជាខ្យល់ និងផ្លេក​បន្ទោរ​ដ៏ធំ​ ជាមួយ​នឹង​កំទិច​កំទីជាច្រើន​ហោះកាត់អ្នក​ ​ហើយ​បន្ទាប់​មក​ខ្ញុំ​ឃើញ​សាកសព​គ្រប់​ទីកន្លែង​ ​ភ្លើងឆេះ​រថយន្ដ​ ​កង់រប៉ាត់​រប៉ាយ ​និងសម្លេង​មនុស្ស​ស្រែក​ ​។​ មន្រ្តី​នាំពាក្យ​ប៉ូលីស​ ​លោកឧត្តម​សេនីយ៍​ Prawut​ ​Thavornsiri​  បាន​​ប្រាប់​ទូរទស្សន៍​ Channel 3​ ​នៅព្រឹកមិញ​នេះថា​ យ៉ាងហោច​ណាស់មនុស្ស​ ២២​នាក់​ត្រូវបានស្លាប់​ ​ដែលនេះ​ជាតួ​លេខ​ចុងក្រោយនៃចំនួនអ្នកស្លាប់ ។ មានជនបរទេសជាច្រើននាក់ទៀត ​ក៍ស្ថិតនៅក្នុ​ង​ចំណោមអ្នកស្លាប់​ និងរបួស​នេះដែរ ។​ មជ្ឈមណ្ឌល​សង្រ្គោះ​​បន្ទាន់ ​​Erawan​ ​បានឲ្យ​ដឹងថា​ ជនជាតិហ្វីលីពីន និងចិន ស្ថិតក្នុង​ចំណោមអ្នក​ស្លាប់ទាំង​ ២២ នាក់នោះ​។

ប្រធានមន្រ្តី​ប៉ូលីសជាតិ​លោក​ Somyot ​Pumpanmuang​  ​បាននិយាយ​តាមទូរទស្សន៍​ជាតិថា​ ​ភ្ញៀវទេសចរណ៍​​ចិន​ដែល​​មក​ពី​​ប្រទេស​ហ្វីលីពី​ន ​និងធ្វើដំណើរ​ទៅប្រទេសថៃ​ ​ត្រូវបានស្លាប់​ក្នុងហេតុការណ៍​នេះ​ ។​

ស្ថានទូតចិននៅក្នុងទីក្រុងបាងកក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ​ថា ជនជាតិចិន​ចំនួន ០៣នាក់ បាន​ស្លាប់​ភ្លាម​ៗ​ក្នុងការបំផ្ទុះនេះ និង ១៥នាក់ផ្សេងទៀតរងរបួស ៕