ប្រភពព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ម៉ោង ០២:៣៥នាទី
បាងកក ៖ គ្រាប់បែកមួយគ្រាប់ត្រូវបានគប់ទៅកាន់តំបន់ផែ សាថន នៅទីក្រុងបាងកក កាលពីរសៀលថ្ងៃមិញនេះ ប៉ុន្តែមិនបណ្តាលឲ្យមានការខូតខាត ឬមនុស្សរងរបួសនោះទេ ។
សាក្សីបានរាយការណ៍ថា ឧបករណ៍បំផ្ទុះនេះត្រូវបានបោះទំលាក់នៅប្រហែលជាម៉ោង ១៣:៤០នាទី ពីលើស្ពាន សាថន នៅក្បែរចំណតរថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញ ដែលគ្រាប់បែកបានលោតចូលទៅក្នុងទឹកនិងផ្ទុះឡើង ។
ពុំមានសេចក្តីរាយការណ៍បន្ទាន់ណាមួយអំពីការខូចខាតនិងរងរបួសនោះទេ ហើយផែនេះនៅបន្តបើកដំណើរការធម្មតា ។ ប៉ូលីសបានប្រមូលផ្តុំគ្នានៅទីកន្លែងកើតហេតុហើយបានបិទការចរាចរលើផ្លូវផែ សាថន ទៅកាន់ស្ថានីយ៍ Saphan Taksin BTS ។ អ្នកមុជទឹកបានមុជចូលទៅក្នុងទឹក ដើម្បីស្រាវជ្រាវរក បំណែកឧបករណ៍ដែលនៅសេសសល់ ។
គួរបញ្ជាក់ផងដែរថា ផែ សាថន គឺជាផែដឹកជញ្ជូនយ៉ាងសំខាន់ដែលភ្ជាប់ពីទនេ្ល ចៅប្រាយ៉ា និងស្ថានីយ Skytrain នៅក្បែរនោះហើយក៏ជាកន្លែងសំចតរបស់ភ្ញៀវទេសចរណ៍ដ៏សំខាន់មួយ ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ចិន ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Prajin Juntong បានឱ្យដឹងថា ការផ្ទុះនៅតំបន់ផែ សាថន នេះ គឺជាឧបករណ៍ផ្ទុះដែលត្រូវបានគេបោះចូលទៅកាន់ផែ ៕