ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី 21 ខែ សីហា ឆ្នាំ 2015 :
ទីក្រុងបាងកក ប្រទេសថៃ : ប៉ូលីសបាននិយាយថា បុរស 2 នាក់ដែលគេសង្ស័យពាក់ពន្ឋ័នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកត្រូវបានដោះលែង ។ បុរសទាំង 2 នាក់នេះត្រូវបានគេឃើញនៅលើកាមេរ៉ាសុវត្ថិភាពដោយឈរនៅក្បែរទីកន្លែងកើតហេតុ ទីសក្ការះ Erawan នេះ មុនពេលផ្ទុះកាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលធ្វើអោយមានចំនួនស្លាប់ដល់ទៅ 20 នាក់ ។មន្ត្រីនាំពាក្យប៉ូលិសម្នាក់បាននិយាយថា តាមការសាកសួរ ជនសង្ស័យទាំង 2 នាក់នេះដែលម្នាក់ជាភ្ញៀវទេសចរណ៍ជនជាតិចិន និងម្នាក់ទៀតជាមគ្គុទេសជនជាតិថៃ មិនបានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនេះទេ ។ ការសង្ស័យនៅតែបន្តមាននៅឡើយ ។ អាជ្ញាធរថៃបានប្រាប់សារព័ត៌មាន BBC ថា ពួកគេជឿថាជនសង្ស័យគឺស្ថិតនៅក្នុងប្រទេសថៃនៅឡើយ ។
គួរបញ្ជាក់ផងដែរថា មានមនុស្សស្លាប់ 20 នាក់និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ។ ប៉ូលីសក៍បានអោយដឹងថា យ៉ាងហោចណាស់ក៍មានចំនួនមនុស្ស 10 នាក់ដែលគេសង្ស័យក្នុងការវាយប្រហារនេះ ហើយថាគោលដៅសំខាន់របស់ពួកគេគឺជនបរទេស ។
អតីតជនជាប់សង្ស័យទាំង 2 នាក់នេះដែលម្នាក់ពាក់អាវយឺតព័ណ៌ក្រហមនិងអាវយឺតព័ណ៌ស ត្រូវបានគេឃើញថាឈរនៅខាងមុខទីកន្លែងដែលគួរអោយសង្ស័យ និងម្នាក់ទៀតពាក់អាវយឺតពណ៌លឿងដែលបានដាក់សាកាដូរបស់គាត់នៅក្រោមកៅអីនាកន្លែងកើតហេតុរួចចាកចេញទៅ ។ តាមរយះវីដេអូនេះទើបប៉ូលិសជឿថា អ្នកទាំងពីរមានការពាក់ពន្ឋ័ក្នុងការវាយប្រហារនេះ ។
យោងតាមមន្ត្រីនាំពាក្យរបស់ប៉ូលីសលោក Prawut Thavornsiri បុរសម្នាក់ក្នុងចំណាម 2 នាក់នេះ បានជួបនឹងប៉ូលីសហើយត្រូវបានដោះលែងវិញ ។ គាត់បានប្រាប់ប៉ូលីសថា ក្នុងនាមជាមិត្តភក្តិគាត់គ្រាន់តែនាំបុរសជនជាតិចិនទៅកន្លែងទីសក្ការៈ Erawan ដើម្បីកំសាន្តតែប៉ុណ្ណោះ ។ របាយការណ៍បានលើកឡើងថា បុរសទាំងពីរនេះក៍បានចូលខ្លួនអោយប៉ូលីសសាកសួរផងដែរ ។ លោក Thavornsiri បាននិយាយថា អ្នកទាំង 2 មិនពាក់ពន្ឋ័ក្នុងករណីនេះទេ ហើយបុរសជនជាតិចិនត្រូវបានវិលត្រឡប់ទៅផ្ទះវិញមួយថ្ងៃបន្ទាប់ពីការវាយប្រហារនេះ ។