ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៥ :
ទីក្រុងបាងកក ប្រទេសថៃ : ប្រទេសថៃបានតំឡើងរង្វាន់ទឹកប្រាក់ដល់ទៅ ៣ដង សម្រាប់ព័ត៌មានដែលពាក់ពន្ឋ័នឹងជនសង្ស័យក្នុងការវាយប្រហារគ្រាប់បែកសម្លាប់មនុស្សនៅលើទីសក្ការៈបូជា Erawan ក្នុងទីក្រុងបាងកកនេះ ។ប៉ូលីសកំពុងស្វែងរកបុរសម្នាក់ដែលឃើញថាបានទំលាក់ចោលកាបូបមួយមុនពេលនៃការផ្ទុះបានកើតឡើងកាលពីថ្ងៃចន្ទដែលបានធ្វើអោយមនុស្សស្លាប់ ២០នាក់នោះ ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានឱ្យដឹងថាការស៊ើបអង្កេតត្រូវបានជំរុញនឹងដំណើរការ ។ ពិធីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ក្នុងការវាយប្រហារនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីសក្ការៈបូជាកាលពីថ្ងៃសុក្រម្សិលមិញនេះ ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា មានភស្តុតាងតិចតួចណាស់ដែលយើងបានមកពីការវាយប្រហារ ហើយនេះជាសោកនាដកម្មមួយដ៍អាក្រក់បំផុតរបស់ប្រទេសថៃ ។
ប៉ូលីសបានបង្ហាញរូបភាពព្រៀងនិងវីដេអូរបស់ជនសង្ស័យដែលគេជឿថាជាជនបរទេសនិងធ្វើឡើងជាក្រុមដែលមិនតិចជាង ១០ នាក់នោះទេ ។ រង្វាន់សម្រាប់ព័ត៌មានដែលទាក់ទងនឹងបុរសម្នាក់នេះឥឡូវឡើងដល់ ៣លានបាតហើយ ដែលស្មើនឹង ( $ ៨៤,000; £ ៥៣,៦00 ) ។