អគ្គីភ័យបានឆាបឆេះនៅរោងចក្រផលិតដែករបស់ប្រទេសជប៉ុនក្បែរអាកាសយានដ្ឋាន Haneda

0

ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២៤ ខែ​ សីហា ឆ្នាំ ២០១៥ :

ប្រទេសជប៉ុន : ការឆេះដ៍សន្ធោសន្ធៅបានកើតឡើងចេញពីរោងចក្រផលិតដែកមួយកន្លែងនៅក្បែរព្រលានយន្តហោះ Haneda  ភាគខាងត្បូងនៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន(Japan)។ មន្រ្តីប្រទេសជប៉ុនបានអោយដឹងថាមិនទាន់មានរបាយការណ៍អំពីការរងរបួសនោះទេ ។

មន្ត្រីពន្លត់អគ្គីភ័យម្នាក់ប្រាប់សារព័ត៌មាន AFP​ ថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះចេញពីប៉មបញ្ជេញកំដៅមួយដែលមានកម្ពស់ ២ម៉ែត្រ(៦.៧ហ្វីត) ពីរោងចក្រដែលជាកម្មសិទ្ធិរបស់អង្គភាពផលិតដែក Nippon។ ព្រលានយន្តហោះ Haneda គឺមានចម្ងាយប្រហែលជា ២៥ គីឡូម៉ែត្រ (១៥.៥ ម៉ាយ) ពីទីក្រុងតូក្យូ (Toyko)។ រោងចក្រផលិតដែកនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង កាវ៉ាសាគី (Kawasaki) ដែលនៅជិតព្រលានយន្តហោះ។ អ្នកដំណើរនៅព្រលានយន្តហោះក៏បានផ្តិតយករូបភាពនិងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមភ្លាមៗអំពីការឆាបឆេះនេះផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍ NHK បាននិយាយថាគ្មានការប៉ះពាល់ដល់ដំណើរការនៅព្រលានយន្តហោះនោះទេ។ វាជាការឆាបឆេះដ៏ធំជាលើកទីពីរហើយនៅក្នុងប្រទេសជប៉ុនកាលពីព្រឹកមិញនេះ បន្ទាប់ពីមានការឆាបឆេះនៅមូលដ្ឋានយោធាអាមេរិកនៅទីក្រុង Sagamihara ដែលត្រូវបានពន្លត់នោះ។

_85148156_b5ad5cb2-019c-476a-b3df-1d0f83293d71_85148157_b9fc2a0a-8de9-4486-8ca0-27efe561b93e