ចាប់បានបុរសសញ្ជាតិទួរគីដែលគេសង្ស័យថាជាអ្នកដាក់បំផ្ទុះគ្រាប់បែកនៅកណ្តាល ទីក្រុងបាងកក

0

ប្រភពព័ត៌មានពីគេហទំព័រ http://www.plug-innews.com/1141

បាងកក ប្រទេសថៃ : ការរាយការណ៍ចុងក្រោយបំផុតរបស់បណ្តាញព័ត៌មាន BBC បានឲ្យដឹងថា ប៉ូលីសថៃបាន ចាប់បុរសម្នាក់សញ្ជាតិទួរគីនៅក្នុង Apartment ត្រង់ម្តុំ ណងចក ។ ជំហានតំបូងអាជ្ញាធរទីក្រុងបាងកក បានរក ឃើញវត្ថុសម្រាប់ប្រើប្រាស់បង្កើតជាគ្រឿងផ្ទុះ។

ការចាប់ខ្លួនបុរសជនជាតិទួរគីនេះគឺនៅម៉ោង ១៤:០០ ដោយមន្ត្រីប៉ូលីសលោក ស៊ីវ៉ារ៉ា រាំងសិផ្រាមុនគុណ ជាមួយនឹងមន្ត្រីប៉ូលីសមួយរូបទៀតគឺលោក សម្បត្តិ មាលីនចិន្តា។ ក្រុមកំលាំងប៉ូលីសនិងទាហានបានចូលទៅឆែកឆេរក្នុងបន្ទប់នៅ Apartment ដែលនៅផ្លូវ តូចមួយ ឈ្មោះឆឿមសំផាន់ តផ្ជាប់ទៅនឹងផ្លូវបំបែក ក្រាធុមរ៉ាយ នៅក្នុងសង្កាត់ណងចកដែលបានរក ឃើញវត្ថុតាងដែលជាឧបករណ៍សម្រាប់ផលិត គ្រឿងផ្ទុះដែលជា ភស្តុតាងសម្រាប់ធ្វើការចាប់ខ្លួនបុរសសញ្ជាតិទួរគីដែលស្នាក់នៅក្នុង Apartment នោះ។ មន្ត្រីប៉ូលីស លោក ប្រាវុធ ថាវ៉នសារិ អ្នកនាំពាក្យក្រសួងប៉ូលីសថៃបានផ្តល់បទសម្ភាសន៍ដល់ BBC ប្រចាំ ប្រទេសថៃថាមិនទាន់ប្រាកដមួយរយភាគរយថាទាក់ទងទៅនឹងការបំផ្ទុះគ្រាប់បែកនៅទីសការៈ អេរ៉ាវាណនោះ ទេព្រោះគ្រប់យ៉ាងកំពុងស្ថិតនៅក្នុងការសើបអង្កេតនៅឡើយ។

 01 02 03 04