ក្រុម ISIS បានធ្វើឱ្យខូចព្រះវិហារ Baal នៅប៉ាលម៉ៃរ៉ា

0

ប្រភព័ត៌មានពី The New York Times ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៥

ប្រទេសសីរី៖ មួយអាទិត្យក្រោយ​ពីទទួល​បាន​របាយការណ៍អំពីអន្តរាយដែលបាន​បង្កឡើង​ដោយ​​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ី​ស្លាម​ (Islamic State militants)​ ទៅលើ​​ទីក្រុ​ង​បុរាណនៃ​ប៉ាល​ម៉ារ៉ា​ក្នុង​ប្រទេសស៊ីរី ក្រុម​ប្រយុទ្ធបានធ្វើឲ្យ​ខូចខាត​ទៅ​លើ​ព្រះវិហារ Baal យ៉ាង​ធ្ងន់នៅទីនោះ ដែល​ព្រះវិះហារមួយ​ចាស់​ជាងគេ​និង​មាន​​វប្បធម៌​សំ​ខាន់​​ក្នុង​តំបន់​នោះ យោង​តាមដំណឹង​ពី​សកម្មជន។

ក្រុមសង្កេត​សិទ្ធិមនុស្ស​របស់​ស៊ីរី (The Syrian Observatory for Human Rights) ដែល​ជាសកម្មជន​និង​ជា​ក្រុម​​សង្កេតដែល​មាន​មូល​ដ្ឋាន​នៅ​ប្រ​ទេស​អង់​គ្លេស​ បាន​ប្រាប់​កាល​ពី​ថ្ងៃអាទិត្យ​នេះ​ថា​ក្រុម​ប្រយុទ្ធ​អ៊ី​ស្លាម​បាន​កំទេច​ព្រះ​វិហារមួយ​ដែល​មាន​អាយុ​ជិត​ពីរ​ពាន់​ឆ្នាំ។ អ្នក​រស់នៅប៉ាលម៉ៃរ៉ា​ម្នាក់ឈ្មោះ Nasser al-Thaer បាន​ប្រាប់​ទៅអ្នក​កាសែត The Associated Press ថា “វាគឺ​ជាការ​កំទេច​ទាំង​ស្រុង” ដោយ​បាន​បន្ថែម​ទៀត​ថា “វា​ជាការ​ផ្ទុះ​មួយ​ ទោះជា​អ្នក​គថ្លង់​ក៏​អាច​ឮបានដែរ។” បើក​ដំណើរ​ការ​ក្នុង​​ A.D. 32 សម្រាប់​ឧទ្ទិសទៅដល់​​ព្រះ Semitic god Baal ព្រះ​វិហារនេះ​គឺ​ជា​ប្រភព​មោទន​ភាព​​មួយ​ចំពោះជន​ជាតិ​ស៊ីរី​និង​ឈរ​នៅមិន​ឆ្ងាយពី​អគារផ្សេងគឺ ព្រះវិហារ Baslshamin ដែល​បាន​រង​ការ​កំទេច។​ ទូទាំង​ទីក្រុងបុរាណនៃ​ប៉ាលម៉ារ៉ា ដែលកំពុង​ឈរក្នុង​វាលខ្សាច់​ប្រហែល​ជា 150 ម៉ាយល៍ភាគខាងជើង Damascus គឺជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO World Heritage site)។

កាល​ពី​សប្តាហមុន ក្រុម​រដ្ឋអ៊ីស្លាម (Islam State) ​បាន​ចេញ​រូបភាពឃោសនា​ដែលបង្ហាញ​អំពី​ការកំទេច​នៃ​ព្រះ​វិហារ Baalshamin។ យោងតាម Al Jazeera រូបភាពផ្កាយរណបក្នុង​ចន្លោះ​ប៉ុន្មាន​ថ្ងៃនេះ​បាន​បញ្ជាក់ថា​មាន​ការ​​កំទេច​នេះមែន។ ​​ការ​វាយ​ប្រហារក្នុង​តំបន់​នេះ​បាន​បន្តរហូត​ដល់​ថ្ងៃអាទិត្យ ជាមួយ​ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​កំពុង​វាយ​ប្រឆាំង​ជាមួយ​ក្រុម​ប្រយុទ្ធផ្សេងទៀត​ក្នុង​ភាគ​ខាងត្បូង Damascus យោង​តាមកាសែត The Associated Press។ មាន​សកម្មប្រយុទ្ធ​ច្រើន​ជាង​២៤នាក់​ត្រូវបាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ យោងតាមក្រុមសង្កេត​សិទ្ធិមនុស្ស​របស់​ស៊ីរី (The Syrian Observatory for Human Rights)។ ដោយវាបាន​រឹបអូសតំបន់​ក្នុង​ប្រទេស៊ីរីនិងអ៊ីរ៉ាក់ ក្រុម​រដ្ឋអ៊ីស្លាម (Islam State) បាន​វាយ​ប្រហារ​ទៅលើ​តំបន់​​ប្រវត្តិសាស្រ្តមួយ​ចំនួន​នៅទីនោះ ដូចជាផ្ទុះគ្រាប់​បែក និង​កំទេច​រូបសំណាកដែលត្រូវ​បាន​ដាក់​ហាមឃាត​ជាដាច់ខាតដោយ​ក្រុម​អ៊ីស្លាមជ្រុល​និយម។ បុរាណវិទូ​និង​អ្នក​ជំនាញ​បាន​ពិចារ​ណាលើ​កា​រ​ខាត​បង់បុរាណវត្ថុទាំងអស់នេះ​ជា​ការ​ផ្សះផ្សាវិញ​មិន​បាន។ “ខ្ញុំមាន​អារម្មណ៍ទន់ខ្សោយ និង​មាន​ទុទិដ្ឋិនិយម​យ៉ាងខ្លាំង” លោក Maamoun Abdulkarim ដែលជា​អគ្គ​នា​យ​ក​នូវ​វត្ថុ​បុរា​ណរ​បស់ប្រ​ទេស​ស៊ី​រី បាន​និយាយ​ប្រាប់​កាល​ពី​សប្តាហមុន​តាម​ការ​សំភាសន៍លើ​ទូរស័ព្ទ​ដើម្បី​បំភ្លឺនៃការ​ផ្ទុះ​លើ​ព្រះវិហារ Baalshamin។ ជិត​ពីរ​សប្តាហមុន​ដែល​ក្រុម​សកម្មប្រយុទ្ធ​បាន​សម្លាប់​អ្នក​ថែរក្សា​ប្រាសាទបុរាណនោះ។ Khalid al-Asaad អាយុ ៨៣ឆ្នាំ ដែល​ជា​អតីតនាយកវត្ថុបុរាណ​ប៉ាល​ម៉ារ៉ា បានត្រូវ​កាត់​ក្បាល​នៅ​ទីលាន​សាធារណៈនិង​ ខ្លួន​គាត់​ត្រូវគេដាក់​ព្យួរ​ចោល​នៅលើ​បង្គោល​ភ្លើង​ស្តុប។ ក្រុមសកម្ម​ប្រយុទ្ធ​បានដាក់ឲ្យ​កងកម្លាំង​រដ្ឋាភិបាល​ឱ្យ​ចាប់​ប៉ា​លម៉ារ៉ាក្នុង​ខែឧសភា។ អ្នក​រស់នៅប៉ាលម៉ារ៉ា ទាំងអ្នក​គាំទ្រនិង​អ្នកជំទាស់​ប្រធានាធិបតី Bashar al-Assad បាន​រៀបរាប់​​ប្រាប់​អំពី​ការ​បំពាក់មិន​ល្អ​​ទៅលើ​រដ្ឋាភិបាល​ក្នុងតំបន់​និង​កងកម្លាំង​ ដោយ​ពួក​គេ​ភាគ​ច្រើន​បាន​រត់​បាត់​នៅពេល​មាន​ការវាយ​ប្រហារ។

 Siri BalymariSiri Balymari1