មន្ត្រីប៉ូលីសថៃបានអោយដឹងថា៖ជនសង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកបានសារភាព

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៨ ខែ​ កញ្ញា ឆ្នាំ ២០១៥ ម៉ោង ០៣:៤៤ នាទីព្រឹក :

ទីក្រុងបាងកក ប្រទេសថៃ  មន្ត្រីប៉ូលីសថៃបានអោយដឹងថា ជនសង្ស័យម្នាក់ដែលបានចាប់ខ្លួនពាក់ពន្ឋ័ទៅនឹងករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សកាលពីខែមុននៅទីសក្ការៈបូជាដ៍ល្បីមួយក្នុងទីក្រុងបាងកកបានសារភាពថាខ្លួនមានផ្ទុកគ្រឿងផ្ទុះដែលបានហាមឃាត់ពិតមែន។

សប្តាហ៍មុននេះ ជនសង្ស័យម្នាក់ឈ្មោះ Yusufu Meerailee ត្រូវបានចាប់ខ្លួនខណៈដែលកំពុងព្យាយាមរត់គេចឆ្លងកាត់ព្រំដែនថៃចូលប្រទេសកម្ពុជា។ មន្ត្រីនាំពាក្យនគរបាលជាតិ លោក Prawut Thavonsiri បាននិយាយថា ជនសង្ស័យម្នាក់នេះមានភ្ជាប់នូវក្រដាសរូបមន្តគីមីមួយដែលសរសេរអំពីរបៀបក្នុងការបង្កើតគ្រឿងផ្ទុះផងដែរ។ លោក Prawut  បានប្រាប់អ្នកយកការណ៍នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា “យើងបានជូនដំណឹងដល់លោក Yusufu អំពីការចាប់ខ្លួនពីបទផ្ទុកគ្រឿងផ្ទុះដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល។ លោកបានសារភាពទទួលស្គាល់ការចោទប្រកាន់នេះហើយ”។ លោក Prawut  ក៍បានបន្ថែមទៀតថា ប៉ូលីសក៏បានចេញ ដីកាចាប់ខ្លួនជនសង្ស័យពីរនាក់ទៀតដែលជាប់ពាក់ពន្ឋ័ក្នុងការបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស ២០ នាក់និងរងរបួសជាច្រើននោះ មានចំនួនសរុបនៃជនសង្ស័យរហូតទៅដល់ទៅ ១១ នាក់។ ជនសង្ស័យដែលគេសង្ស័យត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Abdullah Abdullahman ដែលប៉ូលីសបានបង្ហាញរូបភាពព្រៀង និងបុរសជនជាតិបរទេសម្នាក់ទៀតដែលមិនស្គាល់ឈ្មោះដែលមានកម្ពស់ប្រហែល ១៧៥ សង់ទីម៉ែត្រ ( ៥ ហ្វីត, ៨ អ៊ីញ )។ ប៉ូលីសក៏បានបង្ហាញរូបថតរបស់គាត់ដែលបានមកដោយកាមេរ៉ាសុវត្ថិភាព CCTV  ពីហាងមួយកន្លែង។ ប៉ូលិសក៏បានអោយដឹងទៀតថាជនសង្ស័យឈ្មោះ Yusufu  រស់នៅរួមគ្នាក្នុងផ្ទះ apartment មួយកន្លែងក្នុងរដ្ឋធានីជាមួយនឹងបុរសម្នាក់ឈ្មោះ Adem Karadak ដែលត្រូវបានគេចាប់ខ្លួនផងដែរក្នុងអំឡុងពេលនៃការវាយឆ្មក់របស់ប៉ូលីសកាលពីថ្ងៃទី ២៩ ខែ សីហាកន្លងទៅនេះ។ ស្នាមម្រាមដៃរបស់ជនសង្ស័យ Yusufu  ត្រូវបានឃើញមាននៅលើសម្ភារៈបង្កើតគ្រាប់បែកនៅក្នុងផ្ទះ apartment នោះ។ យោងតាមអាជ្ញាធរបានអោយដឹងថា បុរសទាំងពីរនាក់នេះធ្វើដំណើរដោយពឹងផ្អែកលើឯកសារក្លែងក្លាយ។ ឧត្តមសេនីយ៍ជាតិលោក Chakthip Chaijinda បាននិយាយនៅឯសន្និសីទមួយកាលពីថ្ងៃពុធថា ជនសង្ស័យឈ្មោះ Yusufu  និយាយភាសារទួរគីដូចេ្នះការសាកសួរចម្លើយត្រូវធ្វើឡើងដោយមានអ្នកបកប្រែ។

080915