មន្រ្តីមកពី៤នាយកដ្ឋាន ចំណុះឲ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) បានចូលរួមវគ្គជំនាញសរសេរពត៌មាន និង ថតរូប ដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ០៩ ដល់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៥ នៅអគារ គជបភ មានទីតាំងនៅក្នុងបរិវេណអគ្គស្នងការនគរបាលជាតិ (ក្បាលថ្នល់) ។
ថ្លែងក្នុងពិធីបេីកនៃវគ្គជំនាញនេះ ឯ.ឧ. គឹម នាន អនុប្រធាន គជបភ ទទួលបន្ទុកកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុបានមានប្រសាសន៍ថា គជបភ ជាអង្គភាពដែលទទួលបន្ទុកកិច្ចការធំ ប៉ុន្តែមន្ត្រីនៅមានកម្រិត ដូចច្នេះវគ្គសិក្សាជំនាញនេះ នឹងផ្តល់ចំណេះ ជំនាញ ដល់មន្រ្តីដេីម្បីអាចបំរេីការងារប្រកបដោយប្រសិទ្ធិភាព។ ឯ.ឧ.បានមានប្រសាសន៍ថា “មន្រ្តីរបស់យេីងនិយាយបានច្រេីនជាងសរសេរ ។ យេីងអាចធ្វេីការបានច្រេីន ប៉ុន្តែ បេីយេីងមិនចេះរៀបចំសរសេរទេ វាគ្មានលទ្ធផលទេ” ។
ជាចុងបញ្ចប់ ឯ.ឧ. បានផ្តាំផ្ញើរឲ្យមន្រ្តីដែលជាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សា ចាប់យកចំណេះ និង ជំនាញដេីម្បីយកមកបំពេញការងារឲ្យមានប្រសិទ្ធិភាពខ្ពស់។ សូមបញ្ជាក់ថា ជំនាញសរសេរពត៌មាន និង ថតរូបនេះ ជាជំនាញពិសេសដែលមន្រ្តីតាមនាយកដ្ឋាននីមួយៗ ចំណុះឲ្យ លគជបភ ចាំបាច់ត្រូវចេះសម្រាប់ការងារប្រចាំថ្ងៃរបស់ខ្លួន។ វគ្គជំនាញនេះ ធ្លាប់បានបេីកម្តងរួចមកហេីយកាលពីឆ្នាំ២០១៤កន្លងទៅ ក្រោមការរៀបចំ និងសម្របសម្រួលដោយ ឯ.ឧ. ប៉ិល ច័ន្ទវិរៈ សមាជិក គជបភ និង ជាប្រធាននាយកដ្ឋានពត៌មានបច្ចេកវិទ្យា។