ភ្នំពេញ ៖ បន្ទាប់ពីទទួលកាហ្វឹកហ្វឺនរយៈពេល ០៣ថ្ងៃ លើជំនាញសរសេរព័ត៌មាន និង ថតរូប (កំរិត២) នៅអគារលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ទីតាំងក្នុងអគ្គស្នងការនគរបាលជាតិ (ក្បាលថ្នល់) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ។ ពិធីបិទវគ្គបណ្តុះបណ្តាលបានប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ ។
ថ្លែងក្នុងពិធីបិទនៃវគ្គជំនាញនេះ ឯកឧត្តម អ៊ុឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ មានប្រសាសន៍ទៅកាន់សិក្ខាកាមថា បន្ទាប់ពីចូលរៀនវគ្គនេះហើយ សូមឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹងទាំងនេះ ទៅអនុវត្តន៍ក្នុងការងារប្រចាំថ្ងៃដើម្បីឲ្យការងារកាន់តែប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា ជំនាញសរសេរព័ត៌មាន និងថតរូបនេះជាជំនាញពិសេសដែល មន្ត្រីនៅនាយកដ្ឋាននីមួយៗ ចំណុះ អោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំង ភេរវកម្មចាំបាច់ត្រូវតែចេះ សំរាប់ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលវគ្គជំនាញនេះធា្លប់បានបើកម្តងរួចមកហើយ កាលពីឆ្នាំ ២០១៤ កន្លងទៅ ក្រោមការរៀបចំ និងសំរបសំរួលដោយឯកឧត្តម ប៉ិល ច័ន្ទវិរៈ សមាជិក ល.គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋាននេះព័ត៌មានបច្ចេកវិទ្យា ៕