ប្រទេសរុស្ស៊ីបញ្ជូនយន្តហោះចម្បាំងទៅប្រទេសស៊ីរីបន្ទាប់ពីមានការពិភាក្សាជាមួយសហអាមេរិក

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៨ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

រដ្ឋវ៉ាស៊ីនតោន (CNN):  រដ្ឋមន្ត្រីការពារជាតិលោក Ashton Carter បានពិភាក្សារជាមួយភាគីរុស្ស៊ីកាលពីថ្ងៃសុក្រដែលយោធាប្រទេសនេះបន្តកើនឡើងនៅក្នុងប្រទេសស៊ីរីជាមួយការមកដល់នៃយន្តហោះចម្បាំងជាបន្តបន្ទាប់។

លោក Peter Cook លេខាធិការនៃមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរីថានៅក្នុង “ការសន្ទនាស្ថាបនា” ទាំងលោក Carter និងរដ្ឋមន្ត្រីការពារជាតិប្រទេសរុស្ស៊ីលោក Sergei Shoygu បានយល់ព្រម “ពិភាក្សារបន្ថែមអំពីយន្តការសម្រាប់ជម្លោះនៅក្នុងប្រទេសស៊ីរី”។ លោក Shoygu បានប្រាប់លោក Carter ថាការកើនឡើងនៃយោធាប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីនាពេលថ្មីៗនេះគឺ “ក្នុងលក្ខណៈការពារ”  ហើយមានគោលបំណងគាំទ្រដល់ការតព្វកិច្ចរបស់ប្រទេសរុស្ស៊ីក្នុងរបបរបស់លោកប្រធានាធិបតីស៊ីរី បាសាអាល់អាសាដ ( Bashar al-Assad ) នេះបើតាមមន្រ្តីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ប្រាប់អ្នកកាសែត។

គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺថាលោក អាសាដ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនៃទីក្រុងម៉ូស្គូត្រូវចាកចេញពីតំណែងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាសង្រ្គាមស៊ីវិលដ៍រាំរៃនេះ។ ទោះជាយ៉ាងណា ជាមួយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសក៍ដូចជាអាមេរិកកំពុងតែលុបបំបាត់ក្រុម ISIS ផងដែរ វាជាការសំខាន់ណាស់ដែលមហាអំណាចទាំងពីរបានសំរបសំរួលយោធារបស់ខ្លួនដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយចៃដន្យ។

មន្ត្រីស៊ើបការណ៍សម្ងាត់បានហៅការកើនឡើងរបស់យោធារុស្ស៊ីក្នុងប្រទេសស៊ីរីថា “ជាការសំខាន់” ហើយបាននិយាយថាវានឹងតំណាងឱ្យ “ការដាក់ពង្រាយកម្លាំងដំបូងដ៏ធំ” នៅខាងក្រៅអតីតទឹកដីរបស់ សូវៀតថាទីក្រុងម៉ូស្គូត្រូវបានកាន់កាប់តាំងពីសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមក។ របាយការណ៍បានបង្ហាញអោយដឹងថា ការកើនឡើងនៃកម្លាំងយោធានៅក្នុងប្រទេសស៊ីរីអាចមានពាក់ពន្ឋ័ទៅនឹងយន្តហោះចម្បាំងដែលមានសមត្ថភាពវាយប្រហារគោលដៅលើដី ផ្តល់នូវយន្តហោះចម្បាំង ព្រមទាំងរថក្រោះ រថពាសដែកមួយចំនួនដើម្បីដឹកជញ្ជូនកងទ័ពទៅសមរភូមិ។

កាលពីថ្ងៃពុធ រដ្ឋលេខាធិការលោក John Kerry បាននិយាយថាលោកបានពិភាក្សារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសរុស្ស៊ីលោក Sergei Lavrov  ដោយគាត់ត្រូវបានគេប្រាប់ថាចលនាយោធារុស្ស៊ីក្នុងប្រទេសស៊ីរីគឺផ្តោតសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS តែប៉ុណ្ណោះ។ លោក Kerry បានប្រាប់ថាអ្នកកាសែតកាលពីថ្ងៃពុធថា “ខ្ញុំមិនទទួលយករឿងនេះដើម្បីមុខមាត់នោះទេ ព្រោះយើងមើលពីប្រភេទនៃយន្តហោះឬប្រភេទនៃគ្រាប់បែកផ្សេងៗ ហើយវាជាការពិតណាស់ដែលមានការលើកឡើងជាសំណួរយ៉ាងច្រើនអំពីអ្វីដែលកំពុងកើតឡើងនេះ”។ ក្នុងការធ្វើដំណើរនៅក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រលោក Kerry បាននិយាយថា ការកំទេចក្រុម ISIS នេះនៅតែជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ប៉ុន្តែរដ្ឋបាលរបស់លោកអូបាម៉ាក៏បា​នប្តេជ្ញាចិត្តក្នុងការស្វែងរក “ដំណោះស្រាយនយោបាយដោយការគោរពទៅកាន់ប្រទេសស៊ីរី” ដែលយើងជឿថាមិនអាចសម្រេចបាននៅក្នុងវត្តមានរបស់លោកអាសាដ។

Jet fighter 000Jet fighter 00011