ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ :
វ៉ាសីុនតោន៖ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា រថយន្តភីកអាប់និងគ្រាប់យុទ្ធភណ្ឌរបស់ក្រុមចម្រុះបានធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងអាល់កៃដានៅក្នុងប្រទេសស៊ីរី។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា ក្រុមឧទ្ទាមស៊ីរីដែលគេស្គាល់ថាជាកងកម្លាំងស៊ីរីថ្មីដែលត្រូវបានហ្វឹកហាត់ដោយសហរដ្ឋអាមេរិកនេះបានចុះចាញ់និងប្រគល់សម្ភារនិងគ្រាប់យុទ្ធភណ្ឌផ្សេងៗឱ្យទៅ Al-Nusra ជាថ្នូរនឹងការផ្តល់ “ការអនុម័តសុវត្ថិភាព”។ លោក Patrick Ryder អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា : ប្រសិនបើមានភាពត្រឹមត្រូវ របាយការណ៍របស់សមាជិក NSF ក្នុងការផ្តល់នូវសម្ភារ និងគ្រាប់យុទ្ធភណ្ឌផ្សេងៗដល់កុ្រម Al-Nusra នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបដិសេធចំពោះបញ្ហានេះ។ ក្រុម Al-Nusra បានបង្ហោះរូបថតនៃកាំភ្លើងដែលចេញដោយក្រុមចម្រុះរបស់អាមេរិកកាលពីសប្តាហ៍មុនប៉ុន្តែទីបញ្ជាការកណ្តាលនៅតែបដិសេដថានេះជារូបភាពក្លែងក្លាយ។ យោងតាមពួកឧទ្ទាម រថយន្តដឹកសំភារះចំនួនប្រាំមួយគ្រឿងនិងគ្រាប់យុទ្ធភណ្ឌមួយចំនួនរបស់ពួកគេត្រូវបានគ្រប់គ្រងដោយក្រុម Al-Nusra ។ លោក Ryder បាននិយាយថា : យើងកំពុងប្រើគ្រប់មធ្យោបាយដើម្បីអោយដឹងច្បាស់ពី អ្វីដែលកើតឡើងពិតប្រាកដមុននឹងឆ្លើយតប។ កងកម្លាំងលោកខាងលិចមានការលំបាកដល់ការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ប្រទេសនេះឆ្នាំ ២០១១ មក។