ការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងបាងកកអាចពាក់ពន្ឋ័និងបញ្ហរនយោបាយ

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ២៨ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

ទីក្រុងបាងកក ប្រទេសថៃ៖ មន្ត្រីប៉ូលីសបានអោយដឹងថាការបំផ្ទុះគ្រាប់បែកនៅទីសក្ការះបូជា Erawan និងនៅផែ Sathon អាចមានការពាក់ពន្ឋ័ទៅនឹងនយោបាយ ដែលជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់នោះធ្លាប់បានចូលរួមក្នុងការបំផ្ទុះគ្រាប់បែកនៅ Nonthaburi Apartment​ កាលពីឆ្នាំ ២០១០ កន្លងទៅ។ប៉ូលីសបានអោយដឹងកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះថា បំណងដ៏ធំក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងែទី១៧ ១៨ ខែសីហា​ កន្លងទៅនេះគឺជាការសងសឹកដោយក្រុមជួញដូរមនុស្ស Uighturs ​ដែលជំនួញរបស់ក្រុមនេះត្រូវបានតាមដាននិងបង្រ្កាបដោយប៉ូលីស។ លោកឧត្តមសេនីយ៍ Somyot Poompunmuang បាននិយាយថា ​​ពួកយើងមិនទាន់មានព័ត៌មានច្បាស់លាស់ ដែលពាក់ពន្ឋ័ទៅនឹងនយោបាយនេះនោះទេ។ វាអាចជាបទល្មើសឧក្រិដ្ឋមួយ។ ក្រុមមួយអាចជួលក្រុមមួយផ្សេងទៀតក្នុងការសងសឹក។ លោកក៏បានបន្ថែមទៀតថា ការផ្ទុះគ្រាប់បែកនៅភូមិគ្រឹះ Samarn Metta ជាការជម្រុញខាងនយោបាយ។​នៅថ្ងៃទី ៥ ខែតុលា ២០១០ បួនខែបន្ទាប់ពីការបង្រ្កាបក្រុមអាវក្រហមនៅ Ratchaprasong គ្រាប់បែកមួយគ្រាប់ត្រូវបានផ្ទុះនៅភូមិគ្រឹះ Samarn Metta ក្នុងស្រុក Bang Bua Thong ​ ដែលបានសម្លាប់មនុស្ស ៤​ នាក់រួមទាំងលោក Samai Wongsuwan ដែលគេជឿជាក់ថាក្រុមអាវក្រហមជាអ្នកធ្វើ។

នៅក្នុងបន្ទប់ ប៉ូលីសបានរកឃើញគ្រាប់បែក C4 និង TNT ដែលជឿថាត្រូវបានប្រើប្រាស់ដើម្បីបង្កើតភាពចលាចលនៅទីក្រុងបាងកកនាពេលនោះ។ នៅខែមិនាឆ្នាំ ២០១៤ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងត្រូវបានផ្ទុះទៅជាបំណែកនៅលើផ្លូវ Soi Rat-uthit ក្នុងស្រុក Min Buri ទីក្រុងបាងកក។ ពួកគេត្រូវបានចោទប្រកាន់ថាមានផ្ទុកនូវគ្រាប់បែកបំពង់ដែលបានផ្ទុះឡើងដោយចៃដន្យ។ ប៉ូលិសបានរកឃើញគ្រាប់បែកបំពង់ប្រាំគ្រាប់ទៀតនៅផ្ទះរបស់ពួកគេ។

នៅក្នុងសន្និសីទកាលពីថ្ងៃចន្ទប៉ូលិសបាននិយាយថាលោក Odd Prayoonwong ឬ​ Yongyuth Pobkaew គឺជាជនជាតិថៃផ្សេងទៀតដែលនៅក្រោមដីកាចាប់ខ្លួនក្នុងការពាក់ពន្ឋ័ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ១៧-១៨ ខែសីហា។ លោក Odd ជាមួយនឹងរបាយការណ៍ដែលពាក់ពន្ឋ័ការរំលោភគ្រឿងញៀននិងល្បែងត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់បែកនៅ Min Buri កាលពីឆ្នាំ ២០១៤។ ក្រុមរបស់គាត់ក៍មានការពាក់ពន្ឋ័ទៅនឹងការបំផ្ទុះគ្រាប់បែកនៅភូមិគ្រឹះ Samarn Metta ផងដែរ។

ប្រធានការិយាល័យប៉ូលិសក្រុងលោកឧត្តមសេនីយ៍ Srivara Rangsipramanakul និយាយថា មានភស្តុតាងមួយចំនួនដែលពាក់ពន្ឋ័នឹងលោក Odd ក្នុងការទម្លាក់គ្រាប់បែកកាលពីខែសីហា។ លោកបានបន្ថែមថា លោក Odd ត្រូវបានចោទប្រកាន់ថាបានផ្តល់គ្រឿងសម្ភារដល់អ្នកបំផ្ទុះគ្រាប់បែក។ ជាសង្ខេបលោកឧត្តមសេនីយ Chayapol Chatchaidej បាននិយាយថា ការបំផ្ទុះគ្រាប់បែក នៅទីសក្ការៈបូជា Erawan បានសម្លាប់មនុស្ស ២០ នាក់និងរងរបួស ១០០ នាក់។ ក្នុងចំណោមដីកាចាប់ខ្លួន ទាំង​ ១៧ ដែលមានជនសង្ស័យ ២០ នាក់និង ២ នាក់ស្ថិតក្នុងការឃុំឃាំង។ ភស្តុតាងដែលប្រមូលបាននៅកន្លែងកើតហេតុមានបំណែកគ្រាប់បែក និងកំទេចកំទីផ្សេងៗ។

Bangkok 29-09-15Bangkok 29-09-15-1 Bangkok 29-09-15-2