មន្ត្រីសហរដ្ឋអាមេរិក : រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៩ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

ទីក្រុងវ៉ាសីុនតោន៖ មន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន CNN ថា: ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីអាចកើតឡើងគ្រប់ពេលវេលា។ លោកបានបន្ថែមថា : ពួកគេត្រៀមខ្លួនជាស្រេច អាចចាប់ផ្តើមបានគ្រប់ពេល។លោកក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីច្រើនថ្ងៃនៃការហោះហើររបស់រុស្ស៊ីលើប្រទសស៊ីរី គ្មានហេតុផលណាមួយដែលពួកគេមិនអាចចាប់ផ្តើមបាននោះទេ។ យន្តហោះសើបការគ្មានមនុស្សបើករបស់រុស្ស៊ីក៏បានផ្តិតយកគោលដៅដ៏ល្អៗជាច្រើនសំរាប់ការវាយប្រហារ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានដឹងថាប្រទេសរុស្ស៊ីមានគោលបំណងអ្វីនៅក្នុងចិត្តនោះទេ នៅពេលដែលពួកគេធ្វើការសម្រេចចិត្តវាយប្រហារតាមអាកាស។ យន្តហោះចម្បាំង SU-34​ ចំនួន ៤ កំពុងឈរជើងនៅមូលដ្ឋានអាកាស Latakia ដែលមានទ័ពថ្មើរជើងរុស្ស៊ីច្រើនជាង ៦០០នាក់នៅនឹងកន្លែង។ លោក Peter Cook មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិលោក Ashton Carterបានណែនាំបុគ្គលិករបស់គាត់ឱ្យ “បើកចំហការទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីនៅលើការប៉ះទង្គិចនេះ”។ ការកំណត់ពេលវេលានៃការពិភាក្សានេះនឹងត្រូវសម្រេចនៅថ្ងៃខាងមុខ។ លោកបាននិយាយថា គោលបំណងនៃកិច្ចពិភាក្សានេះគឺ ដើម្បីធានានូវសុវត្ថិភាពនៃក្រុមចម្រុះអាកាស។ លោក Cook បានបន្តទៀតថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អបើនិយាយពីការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដែលគេស្គាល់ថាជាក្រុម ISIL។ លោក Carter បានបញ្ជាក់យ៉ាងច្បាស់ថា : គោលដៅគួរតែវាយប្រហារទៅលើក្រុម ISIL មិនមែនដើម្បីការពាររបបរបស់លោកប្រធានាធិបតីអាសាដនោះទេ។

OBAMA n Putin