សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីនឹងធ្វើកិច្ចចរចាបន្ទាន់លើការវាយប្រហារប្រទេសស៊ីរីក្រោយពីលោកប្រធានាធិបតីពូទីនប្រឆាំងនឹងភាគខាងលិច “គោលដៅលើពួកឧទ្ទាមដែលគាំទ្រដោយអាមេរិក”

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន The Telegraph ចេញផ្សាយថ្ងៃទី ២៩ ខែ​ កញ្ញា ឆ្នាំ ២០១៥

រុស្ស៊ីបានសម្លាប់ក្រុមឧទ្ទាមស៊ីរីជំនួសឱ្យ Isil បន្ទាប់ពីបានប្រាប់កងកម្លាំងសហរដ្ឋអាមេរិកអោយចាកចេញនៅចំពេលមានសេចក្តីរាយការណ៍ពីមនុស្សរាប់សិបនាក់បានស្លាប់រួមមានស្ត្រីនិងកុមារផងដែរ។ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានស្ទើរតែធ្វើអោយប្រទេសស៊ីរីធ្លាក់ទៅក្នុងដៃរបស់ Isil។ ប្រទេសអង់គ្លេសបានព្រមានកាលពីថ្ងៃពុធខណៈដែលយន្តហោះចម្បាំងរបស់លោកប្រធានាធិបតី Vladimir Putin បានទម្លាក់គ្រាប់បែកលើគោលដៅក្នុងខេត្តចំនួនបីផ្សេងគ្នា របាយការណ៍ពី Harriet Alexander នៅក្រុងញូយ៉កនិង Roland Oliphant នៅក្រុងម៉ូស្គូ។ មន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា យ៉ាងហោចណាស់ការវាយប្រហារមួយបានកំណត់គោលដៅក្រុមឧទ្ទាមដែលបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក នេះបើយោងតាម Wall St Journal។ យន្តហោះចម្បាំង SU-24 បានវាយប្រហារ Homs និង​ Hama និង Latakia។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាយន្តហោះចម្បាំង ២០ បានហោះសំដៅទៅគោលដៅទាំងប្រាំបីដែលរៀបរាប់ថាជា យាន្តជំនិះយោធា ជាមួយនឹង អាវុធគ្រាប់រំសេវនិងសំាង ដែលជាកម្មសិទ្ធិរបស់រដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់និង Levant (ISIL)។

ប៉ុន្តែមន្ត្រីការពារជាតិសហរដ្ឋអាមេរិកម្នាក់បានបដិសេធ ច្រានចោលការអះអាងនេះ ដោយនិយាយថា : យើងមិនបានឃើញការវាយប្រហារប្រឆាំងនឹង Isil នោះទេ អ្វីដែលយើងឃើញគឺការវាយប្រហារប្រឆាំងនឹងស៊ីរី។ ក្រោយមកមានសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងចំនួនប្រាំពីរកាន់កាប់ដោយក្រុមបះបោរមិនមែនក្រុមឧទ្ទាម Isil ត្រូវបានវាយប្រហារ នៅក្នុងតំបន់ដែលជាកន្លែងដែលកងកម្លាំងរបស់លោក Bashar al-Assad កំពុងស្ថិតនៅក្រោមសម្ពាធធ្ងន់ធ្ងរ។ ទង្វើនេះបានបង្កើនការភ័យខ្លាច ថាការធ្វើអន្តរាគមន៍របស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីត្រូវបានធ្វើឡើងដើម្បីជួយលោកអាសាដ មិនមែនបំផ្លាញ Isil នោះទេ។ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុង New York នេះលោក Philip Hammond លេខាធិការការបរទេស បានព្រមានពីផលវិបាកដែលអាចកើតមាន។ លោក Hammond បាននិយាយថា : យើងច្បាស់ថាប្រសិនបើប្រទេសរុស្ស៊ីចង់ចូលរួមជាមួយក្រុមចម្រុះក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹង Isil យើងនឹងស្វាគមន៍។ តែប្រសិនបើអ្វីដែលប្រទេសរុស្ស៊ីនេះជាសារដែលយើងកំពុងព្យាយាមផ្ញើរទៅរុស្ស៊ី យើងកំពុងព្យាយាមពន្យល់ពីរឿងនេះទៅរុស្ស៊ីថាការព្យាយាមទ្រទ្រង់លោកអាសាដដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តប្រឆាំង Isil នោះនឹងមិនអាចធ្វើទៅបានទេ។ ព្រោះអ្វីដែលអ្នកនឹងធ្វើគឺនិងជំរុញការប្រឆាំងលោកអាសាដនោះចូលទៅក្នុងជំរំតែមួយដែលដឹកនាំដោយ Isil។ ហើយនេះជាលទ្ធផលដែលអាក្រក់បំផុត។

Isil 01-10-15-1 Isil 01-10-15-2 Isil 01-10-15