គ្រាប់បែកកញ្ចប់បានផ្ទុះក្នុងតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ីប្រទេសចិន

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០១ ខែ​ តុលា ឆ្នាំ ២០១៥៖

ក្វាងស៊ីប្រទេសចិន​​៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ៧ នាក់ត្រូវបានស្លាប់និង ៥១ នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការផ្ទុះជាច្រើនគ្រាប់នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ ទីភ្នាក់ងាររដ្ឋស៊ីនហួរប្រទេសចិននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថាការផ្ទុះនេះបង្កឡើងដោយគ្រាប់បែកកញ្ចប់ចំនួន​ ១៧ ដែលបានដាក់ក្នុងកៅអីនៃ Liucheng County និងតំបន់ជុំវិញនោះ។ សេវាសង្គ្រោះបន្ទាន់បានប្រញាប់ទៅកាន់ទីកន្លែងកើតហេតុ ដែលបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់អគារនិងរថយន្តមួយចំនួន។ ការផ្ទុះលើកដំបូងនៅម៉ោងប្រហែល ៣:៥0 ល្ងាចថ្ងៃពុធ។ សារព័ត៌មានស៊ីនហួបានរាយការណ៍ថា ប៉ូលីសបានចោទប្រកាន់បុរសវ័យ ៣៣ ឆ្នាំម្នាក់ដែលមកពីក្រុង Liucheng Tai Po ជាជនសង្ស័យនៅក្នុងការផ្ទុះនេះ និងកំពុងបន្តការស៊ើបអង្កេត។ កាសែត People Daily និងកាសែតជាតិបានឱ្យដឹងថា ជនសង្ស័យបានជួលអ្នកនាំសារអោយនាំយកសំបុត្រដែលមានផ្ទុកគ្រាប់បែកនេះឆ្លងកាត់ Liucheng។ កញ្ចប់ដែលគួរឱ្យសង្ស័យចំនួន ៦០ ទៀតត្រូវបានកំណត់អត្តសញ្ញាណនិងអ្នកជំនាញដោះគ្រាប់បែកកំពុងធ្វើការ។

ថ្ងៃព្រហស្បតិ៍នេះ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ការផ្ទុះមួយផ្សេងទៀតបានកើតឡើងនៅអគារមួយនៅប្រហែលម៉ោងប្រហែល ៨ ព្រឹកមិញនេះដែលមិនទាន់មានរបាយការណ៍អំពីការស្លាប់និងរបួសនោះទេ។ យោងតាមប្រភពព័ត៌មានបានបន្ថែមទៀតថា ការបំផ្ទុះនេះកើតឡើងលើកន្លែងដាច់ដោយឡែកពីគ្នាដែលរួមមាន៖ ផ្សារទំនើប គុក មន្ទីរពេទ្យ​ សេវាបំរើសាធារណៈ និងផ្សារបន្លែ។ អាជ្ញាធរបាននិយាយថា នេះជាការវាយប្រហារភេរវកម្មមួយ។

China BombChina Bomb - 1