ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
វ៉ាសីុនតោន៖ ដោយអះអាងថាកំណត់គោលដៅលើក្រុម ISIS ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមយន្តហោះលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ខណៈដែលក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងនូវការសង្ស័យយ៉ាងខ្លាំងកាលពីថ្ងៃពុធអំពីគោលបំណងពិតនៅពីក្រោយជំហាននេះ។ បើយោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះចម្បាំងបានកំណត់គោលដៅចំនួនប្រាំបីរបស់ ISIS ដោយរួមបញ្ចូលទាំងទីតាំងអាវុធ ទីតាំងដឹកជញ្ជូន ទីតាំងគមនាគមន៍និងទីតាំត្រួតពិនិត្យ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Ash Carter បានជំទាស់ទៅនឹងការអះអាងនេះ។ លោកបានប្រាប់អ្នកកាសែតថា : ខ្ញុំចង់ឱ្យមានភាពច្បាស់លាស់លើការអះអាងអំពីព័ត៌មានេះ ប៉ុន្តែមើលទៅពួកគេ (យន្តហោះចម្បាំងរបស់រុស្ស៊ី) ស្ថិតនៅក្នុងតំបន់ដែលប្រហែលជាមិនមានកងកម្លាំងរបស់ក្រុម ISIL នោះទេ។ ISIL គឺជាអក្សរកាត់សម្រាប់ ISIS។ លោក Carter បានបន្តថា : លទ្ធផលនៃសកម្មភាពនេះនឹងចៀសមិនរួចនោះទេ តែជាការបង្កាត់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានប្រាប់ Elise Labott អ្នកយកព័ត៌មានរបស់បណ្តាញសារព័ត៌មាន CNN ថា ការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្ស៊ីនៅជិតក្រុងហូមរបស់ស៊ីរីគឺ មិនមែនជាយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹង ISIS ដែលបង្ហាញថាពួកគេមិនមែនទៅដើម្បីក្រុម ISIS នោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា យន្តហោះចម្បាំងរបស់រុស្ស៊ីបានកំណត់គោលដៅ “ទីតាំងរូង ISIS” នៅក្នុង al-Rastan, Talbiseh និងនៅ Zafaraniya ក្នុងខេត្ត Homs។ Al-Tilol al-Hmer ក្នុងខេត្ត Qunaitra។ Aydoun ភូមិមួយនៅជាយក្រុងនៃទីក្រុង Salamiya។ Deer Foul រវាង Hama និង Homs និងជាយក្រុងនៃ Salmiya។
យោងតាមអ្នកអង្កេតការណ៍ស៊ីរីដែលមានមូលដ្ឋាននៅទីក្រុងឡុងសំរាប់សិទិ្ធមនុស្សអោយដឹងថា មានមនុស្ស ២៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងស្ត្រីនិងកុមារផងដែរ។ ក្រុមចម្រុះជាតិស៊ីរីបានរាយការណ៍ថាមនុស្ស ៣៦ នាក់ត្រូវបានសម្លាប់ជាជនស៊ីវិលទាំងអស់។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកមិនមានបំណងក្នុងការការពារការវាយប្រហារនេះទេប៉ុន្តែយន្តហោះរបស់រុស្ស៊ីមិនហាក់ដូចជាហោះហើរនៅក្នុងតំបន់ដែលសហរដ្ឋអាមេរិកកំពុងប្រតិបត្តិការនោះទេ។ មន្ត្រីរូបនោះបាននិយាយថា៖ ពួកគេមិនមែនឆ្កួតនោះទេ។