ធ្លាក់មនុស្ស ១១ នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ C-130 របស់សហរដ្ឋអាមេរិកនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០២ ខែ​ តុលា ឆ្នាំ ២០១៥ :

វ៉ាសីុនតោន៖ មន្ត្រីការពារជាតិសហរដ្ឋអាមេរិកម្នាក់បានអោយដឹងថា មានមនុស្ស ១១​នាក់ត្រូវបានស្លាប់នៅពេលដែលយន្តហោះ C-130 របស់សហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃសុក្រនេះ ។ សមាជិកនាវិកសហរដ្ឋអាមេរិកចំនួន ៦ នាក់និងអ្នកដំណើរចំនួន ៥ នាក់ផ្សេងទៀតត្រូវបានស្លាប់។ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយអំពីមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះនេះនៅព្រលានយន្តហោះ Jalalabad ជិតព្រំដែនអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានឬក៏ទាក់ទងនិងភ្លើងឆេះនោះទេ។ វរសេនីយ៍ឯកលោក Brian Tribus បានឱ្យដឹងថា ក្រុមយោធានៅតែបន្តប្រមូលព័ត៌មាននិងស៊ើបអង្កេតក្នុងករណីការធ្លាក់យន្តហោះនេះ។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះ Jalalabad ដែលបានរៀបចំកងកម្លាំងជំនួយសន្តិសុខអន្តរជាតិនិងដឹកនាំដោយអង្គការណាតូ ធ្លាប់ជាគោលដៅវាយប្រហារដោយពួកសកម្មប្រយុទ្ធកាលពីកន្លងទៅ។

c-130 Jet Plan