ISIS អះអាងថាជាអ្នកសម្លាប់បុរសជនជាតិជប៉ុននៅក្នុងប្រទេសបង់ក្លាដេស

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៥ ខែ​ តុលា ឆ្នាំ ២០១៥ :

ក្រុងដាកាប្រទេសបង់ក្លាដេស : ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានអះអាងថាជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់បុរសជនជាតិជប៉ុនម្នាក់នៅក្នុងប្រទេសបង់ក្លាដេស ដែលនេះជាការវាយប្រហារជាលើកទីពីរហើយទៅលើពលរដ្ឋបរទេសនៅប្រទេសអាស៊ីខាងត្បូងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ មន្ត្រីប៉ូលិសក្នុងតំបន់លោក Rezaul Karim បានអោយដឹងថា ជនមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់លោក Hoshi Kunio បុរសជនជាតិជប៉ុនវ័យ ៦៥ ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ក្នុងភូមិមួយនៅក្នុងស្រុកភាគខាងជើងនៃក្រុង Rangpur។  លោកបានបន្ថែមថា ក្រោយមកពួកគេបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយម៉ូតូមួយគ្រឿង។ សេចក្តីថ្លែងការណ៍មួយអំពីការវាយប្រហារនេះគឺគេជឿថាជាការធ្វើឡើងដោយក្រុម ISIS ឬក៏គេស្គាល់ថាជាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនេះ។ អ្នកគាំទ្រក្រុមនេះបាននិយាយនៅលើបណ្តាញសង្គម Twitter ថាសមាជិករបស់ខ្លួនបានដេញប្រហារពលរដ្ឋនៃសត្រូវរបស់ខ្លួននិងបានសម្លាប់គាត់ក្នុងក្រុង Rangpur ។ តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “កិច្ចប្រតិបត្ដិការសន្ដិសុខប្រឆាំងនឹងពលរដ្ឋនៃរដ្ឋសម្ព័ន្ធ Crusaders នឹងនៅតែបន្ត” ។​ ក្រុម ISIS ក៏បានអះអាងថាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់បុគ្គលិកជំនួយជនជាតិអ៊ីតាលីម្នាក់ផងដែរ ដែលត្រូវបានបាញ់សម្លាប់ខណៈដែលគាត់កំពុងរត់ហាត់កីឡាក្នុងក្រុង Dhaka រដ្ឋធានីនៃប្រទេសបង់ក្លាដែរនោះ។ អាជ្ញាធរកំពុងតែស៊ើបអង្កេតលើករណីទាំងពីរនេះ។ ស្ថានទូតប្រទេសអ៊ីតាលីនៅទីក្រុងដាកាបានឱ្យដឹងថាកាលពីសប្តាហ៍មុនថា វាឆាប់ពេកក្នុងការបកស្រាយថាតើការសម្លាប់ពលរដ្ឋរបស់ខ្លួននោះគឺជាឧក្រិដ្ឋកម្ម ឬក៏ជាភេរវកម្មនោះ។

 ISIS 01