ប៉ូលីសអូស្ត្រាលី៖ ការបាញ់សម្លាប់គណនេយ្យករដោយក្មេងជំទង់អាចមានការពាក់ព័ន្ធនឹងអំពើភេរវកម្ម

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៤ ខែ​ តុលា ឆ្នាំ ២០១៥ :

អូស្រ្តាលី : ប៉ូលិសអូស្ត្រាលីបាននិយាយថា ការបាញ់សម្លាប់មន្ត្រីប៉ូលីសគណនេយ្យករម្នាក់ដោយ ខ្មាន់កាំភ្លើងអាយុ ១៥ ឆ្នាំត្រូវបានគេជឿថាមានជាប់ពាក់ពន្ឋ័ទៅនឹងអំពើភេរវកម្ម។ លោក Curtis Cheng អាយុ ៥៨ ឆ្នាំត្រូវបានបាញ់សម្លាប់ខណៈដែលគាត់កំពុងចាកចេញពីកន្លែងការងារដែលនៅ ខាងក្រៅទីស្នាក់ការកណ្តាលប៉ូលិសមួយកន្លែងនៅក្នុងតំបន់ជាយក្រុងស៊ីដនីកាលពី ថ្ងៃសុក្រកន្លងទៅេនេះ ។ ប៉ូលិសក៏បានអោយដឹងដែរថា ខ្មាន់កាំភ្លើងវ័យជំទង់រូបនេះបានបាញ់ទៅកាន់មន្រ្តី ចៅក្រមដែលកំពុងចាកចេញពីអគារនេះផងដែរ។ គាត់ត្រូវបានស្លាប់ក្នុងការបាញ់ប្រហារមួយនេះ។ គួរបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើងវ័យជំទង់រូបនេះមានទីកំណើតក្នុងប្រទេស អ៊ីរ៉ង់ និងមានប្រវត្តិជាជនជាតិ ឃើដអ៊ីរ៉ាក់ (Iraqi Kurdish)។ អភិបាលរដ្ឋ​ New South Wales លោក Andrew Scipione បាននិយាយកាលពីថ្ងៃសៅរ៍ថា “យើងមិនមានដំណឹងថាបុគ្គលនេះបានបង្កការគំរាមកំហែងបែប​នេះទេ តែយើងនឹងធ្វើការ ស៊ើបអង្កេតយ៉ាងហ្មត់ចត់”។ យើងជឿថាសកម្មភាពនេះគឺជាហេតុផលនយោបាយនិងពាក់ពន្ឋ័ទៅនឹងអំពើភេរវកម្ម។ លោក Scipione បានបន្ថែមទៀតថា វាជាការសំខាន់ដែលសហគមន៍អ៊ីស្លាមមិនត្រូវបានចោទប្រកាន់ ហើយយើងនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ ជាពិសេសពាក់ពន្ធជាមួយយុវវ័យ។ គួរបញ្ជាក់ថាលោក Cheng បានបំរើជាមួយកម្លាំងប៉ូលីស New South Wales អស់រយៈពេល ១៧ ឆ្នាំមកហើយ។ លោក Scipione និយាយក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយថា : លោក Curtis ត្រូវបានកោតសរសើរនិងគោរពពីមិត្តរួមការងាររបស់គាត់។ គាត់ជាបុរសសុភាពរាបសារម្នាក់។ អ្វីដែលបានកើតឡើងគឺជាការភ្ញាក់ផ្អើល ហើយវាជាការក្រៀមក្រំបំផុតសម្រាប់អ្នក ដែលនៅជុំវិញខ្លួនរបស់គាត់។

Australian Police Killed by teenager