ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥
ប្រទេសយេម៉ែន៖ ក្រុមមន្ត្រីបានអោយដឹងថាគ្រាប់រ៉ុកកែតមួយគ្រាប់បានហោះបុកសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងយេមែននីរបស់ឈូងសមុត្រអាដេនដែលមានក្រុមសមាជិកនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតីធ្លាក់ពីតំណែង លោក Abdu Rabu Mansour Hadi កំពុងស្នាក់នៅ។ ក្រុមមន្រ្តីប្រទេសយេម៉ែនបានបន្តទៀតថា យ៉ាងហោចណាស់ក៏មានមនុស្សរាប់សិបនាក់ត្រូវបានស្លាប់ក្នុងការវាយប្រហារការពីព្រឹកថ្ងៃអង្គារនេះ ដែលក្នុងនោះរួមមានទាំងទាហានដែលមកពីប្រទេសអារ៉ាប់ផងដែរ។ ប្រភពសន្តិសុខនៅក្រុងអាដេនបានប្រាប់ដល់បណ្តាញសារព័ត៌មាន CNN ថា មកដល់ពេលនេះមិនទាន់មានមន្ត្រីរដ្ឋាភិបាលយេម៉ែនណាម្នាក់ត្រូវបានបញ្ជាក់ថាស្លាប់នោះទេ។ លោកនាយករដ្ឋមន្រ្តី Khaled Bahah ក៏ស្ថិតនៅក្នុងចំណោមមន្ត្រីដែលរស់នៅក្នុងសណ្ឋាគារ Al Qasr ផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយថាគាត់មានវត្តមាននៅក្នុងអគារនោះក្នុងពេលនៃការវាយប្រហារនេះទេ។ ជម្លោះអូសបន្លាយបានធ្វើឱ្យប្រទេសមជ្ឈឹមបូព៌ាជួបប្រទះភាពក្រីក្រនិងវឹកវរក្នុងឆ្នាំនេះ។ ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលរបស់លោកហាឌី បានដំណើរការ ការវាយប្រហារការវាយប្រហារតាមអាកាសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញពួកឧទ្ទាម Houthi ដែលបានកាន់កាប់រដ្ឋធានី សាណា កាលពីដើមឆ្នាំនេះ។ មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយថាតើអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារលើសណ្ឋាគារអាដេនក្នុងថ្ងៃអង្គារនេះ។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៤០០០ នាក់ត្រូវបានស្លាប់ក្នុងអំឡុងពេលសង្រ្គាមនេះ។ លោក Hadi និង Bahah ព្រមទាំងសមាជិកដទៃទៀតនៃរដ្ឋាភិបាលបានវិលត្រឡប់ពីការនិរទេសខ្លួននៅអារ៉ាប៊ីសាអូឌីតកាលពីខែមុន។ ពួកគេមានមូលដ្ឋាននៅក្រុងអាដេនដែលជាកន្លែងកងកម្លាំងដែលមានចិត្តស្មោះចំពោះលោកកាន់អំណាច។ ការប្រយុទ្ធគ្នារវាង Houthis និងកងកម្លាំងដែលស្មោះត្រង់នឹងលោកហាឌីបានឆាបឆេះទូទាំងប្រទេសដែលធ្វើឱ្យក្រុមភេវរកម្មផ្សេងៗទៀតដូចជា ក្រុមអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់និងក្រុម ISIS ក្នុងការទាញយកផលប្រយោជន៍ភាពខ្វះចន្លោះសុវត្ថិភាព។