ប៉ូលីសថៃជឿថាលោក Odd ​ នៅបន្តលាក់ខ្លួនក្នុងប្រទេសថៃនៅឡើយ

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ០៦ ខែ​ តុលា ឆ្នាំ ២០១៥

ប្រទេសថៃ៖ ប៉ូលីសថៃជឿថាលោក Odd Phayungwong ជាជនសង្ស័យសញ្ជាត្តិថៃម្នាក់ដែលប៉ូលីសនិយាយថាគាត់ជាអ្នកផ្គត់ផ្គង់សមា្ភរៈសំរាប់ឆ្នៃគ្រាប់បែកក្នុងការផ្ទុះនៅទីសក្ការៈបូជា Erawan និងនៅផែ Sathon កាលពីខែសីហាកន្លងទៅនេះ ថាគាត់នៅលាក់ខ្លួននៅក្នុងប្រទេសនៅឡើយ។ អ្នកនាំពាក្យប៉ូលីសលោកឧត្តមសេនីយ៍ Prawut Thavornsiri បានអោយដឹងថា ប៉ូលីសកំពុងតាមដានលោក Odd ប៉ុន្តែវាមិនមែនជាការពិតទេដែលថាជនជាប់សង្ស័យរូបនេះបានលាក់ខ្លួននៅក្រោមការការពារដោយជនដែលមានឥទ្ធិពលក្នុងខេត្ត Kanchanaburi ដូចដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានអះអាងនោះទេ។ យើងជឿថាលោក Odd លាក់ខ្លួនកន្លែងណាមួយនៅក្នុងប្រទេសហើយក្រុមរបស់យើងកំពុងតាមប្រម៉ាញ់គាត់។ តាមប្រភពពីប៉ូលិសមុនបានឱ្យដឹងថា Boonchaliew Dusadee ដែលជាមេធាវីរបស់នាយកប្រតិបត្តិគណបក្សភឿថៃ ធ្លាប់ស្វែងរកការធានា លោក Odd ឲ្យនៅក្រៅឃុំ ដែលតុលាការឧក្រិដ្ឋកម្មប្តឹងកាត់ទោសឱ្យជាប់គុកមួយឆ្នាំ កាលពីថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១០ ពីបទរំលោភលើច្បាប់ប្រកាសអាសន្នក្នុងអំឡុងពេល ការតវ៉ារបស់ក្រុមអាវក្រហមក្នុងឆ្នាំ ២០១០ ។ ប្រភពដដែលនេះបានឲ្យដឹងដែរថា លោក Odd ទទួលបានការធានាឲ្យនៅក្រៅឃុំប្រាំថ្ងៃក្រោយជាមួយនឹងប្រាក់ធានា ៤០,០០០បាត ដោយលោក Boonchaliew ។

លោកឧត្តមសេនីយ Prawut បានអោយដឹងថាប៉ូលីសនឹងកោះហៅលោក Boonchaliew ដើម្បីសាកសួរព័ត៌មានអំពីលោក Odd។ លោកក៏បានបន្ថែមទៀតថាការិយាល័យក្រុងប៉ូលីសបានទទួលព័ត៌មានថាលោក Odd ជាឆ្មាំសន្តិសុខម្នាក់របស់ពួកអាវក្រហមរណសិរ្សបង្រួបបង្រួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ (UDD) ក្នុងអំឡុងការជួបជុំនយោបាយឆ្នាំ ២០១០ ប៉ុន្តែពួកគេនៅតែត្រូវការធ្វើការស៊ើបអង្កេតភាពសំខាន់របស់លោក Odd ទាក់ទងទៅនឹងក្រុមអាវក្រហម និងអ្នកដែលស្គាល់គាត់ផ្សេងទៀតផងដែរ ។ លោកបានបន្តថា ប៉ូលីសនឹងបន្តចេញដីកាចាប់ខ្លួនជនដែលជាប់សង្ស័យទាំងអស់ដែលពាក់ពន្ឋ័ក្នុងករណីបំផ្ទុះគ្រាប់បែកនេះ ដែលភាគច្រើ​នជាអ្នកដែលផ្តល់ជំនួយក្នុងការស្នាក់នៅនិងធ្វើដំណើរអាចនឹងប្រឈមមុខក្នុងការចាប់ខ្លួន។ ក្រុមស៊ើបអង្កេតបានបញ្ជូនព័ត៌មានដែលពាក់ពន្ឋ័ទៅកាន់ក្រសួងការបរទេសទាក់ទងនឹងជនសង្ស័យសំខាន់ម្នាក់ផ្សេងទៀតគឺលោក Abudureheman Abudusataer​ ឬក៏ Ishan ​ដែលបានភៀសខ្លួនទៅប្រទេសទួរគី។ ក្រសួងក៏បានសម្របសម្រួលក្នុងការប្រមាញ់តាមចាប់ជនសង្ស័យនេះដែរ។ ប៉ូលីសនឹងអញ្ជើញឯកអគ្គរដ្ឋទូតរបស់ប្រទេសទួរគីមកប្រទេសថៃដើម្បីប្រជុំពិភាក្សាអំពីកន្លែងលាក់ខ្លួន​របស់ជនសង្ស័យគឺលោក Abudusataer។​ ឧត្តមសេនីយ៍លោក Prawut បាននិយាយថា​ប៉ូលីសក៏បានទទួលព័ត៌មានជាច្រើនអំពីជនសង្ស័យដែលពាក់អាវពណ៌ខៀវដែលពាក់ពន្ឋ័ក្នុងការបំផ្ទុះគ្រាប់បែកនៅផែ Sathon នោះ ដែលកំណត់អត្តសញាណថាឈ្មោះ Zubair Abdullah​ ប៉ុន្តែលោកមិនបានលម្អិតបន្តអំពីព័ត៌មាននេះនៅឡើយទេ។

 Bangkok Bomb Suspec