ការស៊ើបអង្កេតរបស់កាសែត AP៖ ទីផ្សារងងឹតនុយគ្លេអ៊ែរស្វែងរកពួកបះបោរ IS

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន News.yahoo.com ចេញផ្សាយថ្ងៃទី ០៨ ខែ​ តុលា ឆ្នាំ ២០១៥ 

Chisinau, Moldova (AP)៖ នៅក្លិបរាត្រីមួយកន្លែង អ្នករត់ពន្ធអាវុធបាននិយាយទៅកាន់ភ្ញៀវរបស់គាត់ថា៖ ទឹកប្រាក់ចំនួន ២.៥ លានអឺរ៉ូគឺគ្រប់គ្រាន់សម្រាប់វិទ្យុសកម្ម​ cesium ដើម្បីបំពុលតំបន់មួយចំនួនក្នុងទីក្រុង។ នៅដើមឆ្នាំនេះ មានបុរសពីរនាក់បានពិភាក្សារ និងរៀបគម្រោងរបស់ពួកគេនៅកន្លែងដែលមិនទំនងមួយ គឺនៅលើដំបូងនៃ Cocos Prive ដែលជាក្លិបរាំកំសាន្តនិងជាស៊ូស៊ីរបារនៅ Chisinau រដ្ឋធានីនៃ Moldova។ អ្នករត់ពន្ធបាននិយាយថា “អ្នកអាចធ្វើគ្រាប់បែកដ៏ល្អសម្រាប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS”។ “ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយពួកគេ ជំនួញនេះនឹងដំណើរការយ៉ាងរលូន”។ ប៉ុន្តែអ្នករត់ពន្ធលោក Valentin Grossu មិនប្រាកដថាអ្នកទិញម្នាក់នេះជាអ្នកទិញពិតប្រាកដនោះទេ ហើយវាត្រឹមត្រូវហើយដែលគាត់ព្រួយបារម្ភនោះ។ អ្នកទិញគឺជាអ្នកអោយដំណឹង ហើយទាមទារការជួបគ្នា ចំនួន ២០ ដងដើម្បីបញ្ចុះបញ្ចូល Grossu ថាគាត់ជាអ្នកតំណាងក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម IS នេះ។ នៅទីបំផុតបុរសទាំងពីរនាក់បានផ្លាស់ប្តូរសាច់ប្រាក់សម្រាប់គំរូ ក្នុងប្រតិបត្ដិការមួយដែលបានធ្វើអោយ Grossu ជាប់ពន្ធនាគារ។ យោងតាមការស៊ើបអង្កេតរបស់កាសែត The Associated Press បានអោយដឹងថា ក្នុងករណីមុនដែលមិនបានផ្សព្វផ្សាយគឺជាផ្នែកមួយនៃការប៉ុនប៉ងយ៉ាងហោចណាស់បួនដងក្នុងរយៈពេលប្រាំឆ្នាំដែលបណ្តាញឧក្រិដ្ឋជនជាមួយនិងជនសង្ស័យជនជាតិរុស្ស៊ីដែលបានលក់សារជាតិវិទ្យុសកម្មទៅអោយពួកបះបោរតាមរយៈលោក Moldova។ ការស៊ើបអង្កេតមួយបានអោយដឹងពីការប៉ុនប៉ងលក់គ្រាប់បែកអ៊ុយរ៉ាញ៉ូមទៅអោយអ្នកទិញពិតប្រាកដដែលមកពីមជ្ឈឹមបូពា៌ ហើយនេះជាករណីទីមួយដែលយើងដឹង។

ក្នុងប្រតិបត្តិការ ខ្សែអាត់និងបទសម្ភាសន៍ជាមួយអ្នកស៊ើបអង្កេតបានបង្ហាញថា ឈ្មួញកណ្តាលម្នាក់ក្នុងក្រុមនេះបាននិយាយឡូឡាម្តងហើយម្តងទៀតថាស្អប់សហរដ្ឋអាមេរិក ខណៈដែលលោកផ្តោតលើការរត់ពន្ធសម្ភារៈនិងសារជាតិសំខាន់ៗសម្រាប់គ្រាប់បែកបរមាណូនិងផែនការសម្រាប់ផលិតគ្រាប់បែក ទៅអោយអ្នកទិញពីមជ្ឈឹម។ នៅក្នុងខ្សែអាត់ វិដេអូនៃការចាប់ខ្លួន រូបថតនៃសារជាតិនិងសម្ភារៈសំរាប់ផលិតគ្រាប់បែក ឯកសារនិងការសំភាសន៍នោះ កាសែត AP បានអោយដឹងថាអ្នករត់ពន្ធកំណត់គោលដៅតែអ្នកទិញណាដែលជា សត្រូវរបស់លោកខាងលិច។ ទង្វើនេះគឺតំណាងឱ្យការបំពេញនូវសាច់រឿងដ៏គួរអោយខ្លាចមួយដែលក្រុមឧក្រិដ្ឋកម្មកំពុងព្យាយាមផ្សាភ្ជាប់ជាមួយនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងក្រុមឧទ្ទាមអាល់កៃដាដែលក្រុមទាំងពីរមានមហិច្ឆិតាប្រើប្រាស់អាវុធប្រល័យលោក។

ប្រតិបត្ដិការនេះមានការចូលរួមជាដៃគូរវាង FBI និងក្រុមមួយចំនួនតូចនៃអ្នកស៊ើបអង្កេត Moldovan ដែលអស់រយៈពេលជាងប្រាំឆ្នាំពីការព្រងើយកន្ទើយនៃទីផ្សារងងឹតដើម្បីសរុបបញ្ចប់ប្រតិបត្ដិការទាំងបួននេះ។ អ្នកផ្តល់ដំណឹងនិងប៉ូលិសបង្កប់បានព្យាយាមជ្រៀតខ្លួនចូលបណ្តាញរត់ពន្ធនេះដោយប្រើយុទ្ធសាស្រ្តបង្កប់ខ្លួនព្រមទាំងឧបករណ៍បច្ចេកវិទ្យាខ្ពស់ដែលមានឧបករណ៍ស្រាវជ្រាវវិទ្យុសកម្មនឹងសម្លៀកបំពាក់ដែលមានបំពាក់ឧបករណ៍ថត។

ការសែត AP​​ បានអោយដឹងថា ការជោគជ័យរបស់ពួកគេត្រូវបានកាត់បន្ថយដោយការវាយប្រហារមេក្លោងបានរត់គេចខ្លួន និងអ្នកដែលត្រូវចាប់បានត្រូវដាក់ទោសអោយជាប់ពន្ធនាគារក្នុងរយៈពេលយូរ ពេលខ្លះក៏ត្រឡប់ទៅរត់ពន្ឋនុយក្លេអ៊ែរវិញយ៉ាងរហ័ស។ សម្រាប់ហេតុផលយុទ្ធសាស្រ្ត ភាគច្រើនប្រតិបត្តិការនៃការចាប់ខ្លួនត្រូវបានធ្វើឡើងបន្ទាប់ពីគំរូនៃសារជាតិនិងសម្ភារៈនុយក្លេអ៊ែរត្រូវទទួលបានជាជាងបរិមាណ។ មានន័យថាប្រសិនបើអ្នករត់ពន្ធមានវិធីស្វែងរកសារជាតិនិងសម្ភារៈដែលពួកគេផ្តល់អោយនេះ វានៅតែមាននៅក្នុងដៃរបស់ជនឧក្រិដ្ឋ។

ការព្យាយាមម្តងហើយម្តងទៀតដើម្បីលក់សារធាតុវិទ្យុសកម្មដែលជាសញ្ញានៃការកើនឡើងនៃទីផ្សារងងឹតនុយក្លេអ៊ែរនៅអឺរ៉ុបខាងកើតលើជាយនៃអតីតសហភាពសូវៀត។ រដ្ឋធានី Moldova ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរូម៉ានី អតីតជាសាធារណរដ្ឋសូវៀត។ ប៉ូលីសរដ្ឋ Moldovan និងតុលាការបានចែករំលែកឯកសារករណីនេះជាមួយកាសែត AP ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញគ្រោះថ្នាក់ទាក់ទងនឹងទីផ្សារងងឹតនេះ។ ពួកគេនិយាយថា ការបែកបាក់កិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ីនិងប្រទេសលោកខាងលិចនោះមានន័យ ថាវាជាការលំបាក និងដឹងថាតើអ្នករត់ពន្ធកំពុងព្យាយាមផ្លាស់ប្តូរទីផ្សានៃសារធាតុវិទ្យុសកម្ម។

លោក Constantine Malic អ្នកស៊ើបអង្កេតម្នាក់របស់ Moldovan បានអោយដឹងថាយើងអាចរំពឹងបន្ថែមទៀតនៃសំណុំរឿងទាំងនេះ។ ដរាបណាអ្នករត់ពន្ធគិតថាពួកគេអាចរកប្រាក់បានច្រើនដោយមិនមានការចាប់ខ្លួននោះពួកគេនឹងនៅតែបន្តធ្វើវា។ FBI បដិសេធមិនធ្វើអត្ថាធិប្បាយក្នុងរឿងនេះ។ សេតវិមាននិងក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានអត្ថាធិប្បាយទៅលើករណីនេះដែរ។ អ្នកនាំពាក្យសេតវិមានលោក Josh Earnest បានថ្លែងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការប្រឆាំងនឹងការគំរាមកំហែងនៃការរត់ពន្ធនុយក្លេអ៊ែរនេះ ហើយធានាមិនអនុញ្ញាត្តអោយក្រុមភេរវករបន្តធ្វើដូចនេះទៀតបានទេ។ ការរឹបអូសសម្ភារៈនុយក្លេអ៊ែរនិងសារធាតុវិទ្យុសកម្មនៅ Moldova បង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល Moldovan ក្នុងការប្រឆាំងនិងករណីនេះ។ មន្រ្តី Moldovan បាននិយាយថា ខ្សែអាត់នៃកិច្ចសន្ទនាបានលាតត្រដាងពីគំរោងការណ៍មិនល្អគោលដៅសហរដ្ឋអាមេរិក។ លោក Malic អ្នកស៊ើបអង្កេតម្នាក់ក្នុងប្រតិបត្តិការទាំងបួនបានអោយដឹងថាក្នុងករណីមួយ ឈ្មួញកណ្តាលម្នាក់បាននិយាយថា វាជាការចាំបាច់ណាស់ដែលរត់ពន្ឋគ្រាប់បែកអ៊ុយរ៉ាញ៉ូមទៅកាន់អារ៉ាប់។ គាត់បាននិយាយថា ខ្ញុំពិតជាចង់បាន​អ្នកទិញជនជាតិអ៊ីស្លាមព្រោះពួកគេនឹងបំផ្ទុះសហរដ្ឋអាមេរិក។

 Investigation 01
រូបថតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៥ ជាអតីតប៉ូលីសស៊ើបអង្កេតរបស់ Moldovan លោក Constantine Malic បានទទួលពានរង្វាន់ពី FBI សហរដ្ឋអាមេរិក នៅក្នុង Chisinau, Moldova ក្នុងពិធីនៃ ថ្ងៃ២៨ ខែឧសភា ដែលទទួលស្គាល់ការស៊ើបអង្កេតថ្មីពីរ នាយកដ្ឋានប៉ូលីស Moldovan បានបែកខ្ញែកក្រុមស៊ើបអង្កេតរបស់លោកចំពេលដែលមានការផ្ទុះអំពើអាក្រក់នយោបាយនិងជម្លោះផ្ទៃក្នុងប៉ូលីស។ (AP Photo / Vadim Ghirda)
Investigation 02
រូបថតនៅ ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០១១ ដែលផ្ដល់ដោយ អគ្គអធិការដ្ឋាននគរបាល Moldovaលោក Teodor Chetrus ត្រូវបានឃុំខ្លួនដោយមន្ត្រីប៉ូលិសម្នាក់នៅ Chisinau, Moldova ក្នុងអំឡុងពេលប្រតិបត្ដិការសម្ងាត់ uranium២៣៥ ក្នុងករណីជាច្រើនការរត់ពន្ធនៅក្នុងអតីតសាធារណរដ្ឋសូវៀតនេះ, មេខ្លោងគេចរួចខ្លួនតាមរយៈបណ្តាញស្មុគស្មាញមួយនៃឈ្មួញកណ្តាលដើម្បីការពារមេក្លោងពីការចាប់ខ្លួនក្នុងករណីនេះ Chetrus គឺជាឈ្មួញកណ្តាលអតីតប៉ូលីសស៊ើបអង្កេតរបស់ Moldovan លោក Constantine Malic រំលឹកថា Chetrus និយាយថា “ខ្ញុំពិតជាចង់បានអ្នកទិញជាអ៊ីស្លាមព្រោះពួកគេនឹងបំផ្ទុះគ្រាប់បែកអាមេរិក»។ (ប៉ូលីស Moldova តាមរយៈ AP)
Investigation 03
រូបថតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៥ អតីតប៉ូលីសស៊ើបអង្កេតរបស់ Moldovan លោក Constantine Malic សម្រាកក្នុងអំឡុងធ្វើបទសម្ភាសមួយនៅ Chisinau, Moldova មួយ។ នៅក្នុងឆ្នាំ ២០០៩ Malic ជាមន្ត្រីប៉ូលីសវ័យ 27 ឆ្នាំម្នាក់នៅពេលដែលគេបានឈានជើងក្នុងទីផ្សារងងឹតនុយក្លេអ៊ែរជាលើកដំបូង។ គាត់ធ្វើការផ្នែកក្លែងបន្លំក្នុងរដ្ឋធានី Moldovan និងជាអ្នកផ្តល់ព័ត៌មានឲ្យប៉ូលីស ជួយប៉ូលីសក្នុងការបង្ក្រាបកន្លែងក្លែងបន្លំប្រាក់អឺរ៉ូដែលលាតសន្ធឹងពីសមុទ្រខ្មៅទៅកាន់ទីក្រុង Naples ប្រទេសអ៊ីតាលី។ (AP Photo / Vadim Ghirda)
Investigation 04
រូបថតដែលគ្មានកាលបរិច្ឆេទនេះផ្តល់ដោយ អគ្គអធិការដ្ឋាននគរបាល Moldova បានបង្ហាញ Yosif Fiasal Ibrahim ជាវេជ្ជបណ្ឌិតស៊ូដង់កើតនៅក្នុងឆ្នាំ ១៩៧៥។ អ៊ីប្រាហ៊ីមត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណខណៈដែលគាត់ជាអ្នកទិញដ៏មានសក្តានុពលម្នាក់ ដែលទិញ uranium២៣៥ មួយគីឡូក្រាម (២.២ ផោន) ដែលអ្នកលក់បានគិតតម្លៃ ៣២ លានអឺរ៉ូ (៣,៦ លានដុល្លារ) តាមរយៈឈ្មួញកណ្តាលលោក Teodor Chetrus កាលពីឆ្នាំ ២០១១  (ប៉ូលីស Moldova តាមរយៈ AP)