យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់បន្ទាប់ពីការវាយប្រហារតាមអាកាសមកលើពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៨ ខែ​ តុលា ឆ្នាំ ២០១៥ 

សាណា ប្រទេសយេម៉ែន៖ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារតាមអាកាសបានវាយប្រហារមកលើពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងប្រទេសយេម៉ែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់និងរាប់សិបនាក់ទៀតមិនអាចពន្យល់បាន។ យោងតាមមន្រ្តីសន្តិសុខក្នុងតំបន់ទាំងបីបានអោយដឹងថា គ្រាប់បែកនៅថ្ងៃព្រហស្បតិ៍នេះបានវាយប្រហារពិធីរៀបអាពាហ៏ពិពាហ៏ដែលធ្វើឡើងនៅ Sanabani ភាគនិរតីក្រុងយេម៉ែនក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Houthis។ ក្រុមឧទ្ទាម Houthis នេះនៅតែបន្តប៉ះទង្គិចជាមួយកងកម្លាំងស្មោះត្រង់របស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីដែលធ្លាក់ពីតំណែងនៃប្រទេសយេម៉ែន។ យុទ្ធជនគាំទ្ររដ្ឋាភិបាលមានការគាំទ្រពីក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាឌី ដែលបានទម្លាក់គ្រាប់បែកនៅតំបន់ Houthis កាន់កាប់តាំងពីខែមិនាមក។ មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយថាអ្នកណាជាអ្នកវាយប្រហារនៅ Sanabani នោះទេ។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាឌីមិនទាន់មានយោបល់ទាក់ទងទៅនឹងបញ្ហានេះនៅឡើយ។

Bomb at the wedding