ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BCC ចេញផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ :
មន្ត្រីសហរដ្ឋអាមេរិកមិនបញ្ចេញឈ្មោះបាននិយាយថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីចំនួន ៤ គ្រាប់ដែលបាញ់ទៅកាន់ប្រទេសស៊ីរីពីសមុទ្រកាសព្យែនបានធ្លាក់ក្នុងប្រទេសអ៊ីរ៉ង់។ ពួកគេនិយាយថា មិនទាន់មានព័ត៌មានច្បាស់ការនៅឡើយអំពីការខូចខាតដែលបណ្តាលមកពីការធ្លាក់មីស៊ីលនេះ។កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបាននិយាយថាខ្លួនបានបាញ់គ្រាប់កាំជ្រួចមីស៊ីលចំនួន ២៦ គ្រាប់ទៅកាន់គោលដៅ ចំនួន ១១ នៅភាគខាងជើងប្រទេសស៊ីរី ចម្ងាយប្រហែល ១,៥០០ km ( ៩៣០ ម៉ាយ )។ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រាប់រ៉ូកែតទាំងអស់បានបាញ់ចំគោលដៅរបស់ពួកគេ។ ព័ត៌មាននេះបានមកដល់ដូចដែលអង្គការណាអូធានាអះអាងជាថ្មីក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងទិដ្ឋភាព “ការកើនឡើង” របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីទៅទីក្រុង អង់ការ៉ា (Ankara) បានត្រូវកោះហៅចំនួន ៣ ដងក្នុងការឆ្លើយតបទៅនឹងការរំលោភបំពានដែនអាកាសរបស់ទួរគី។ គួរបញ្ជាក់ផងដែរថា ប្រទេសទួរគីជាសមាជិកមួយរបស់អង្គការណាតូ។ សម្ព័ន្ធភាពយោធា ត្រូវបានជំរុញកងកម្លាំងរបស់ខ្លួនដើម្បីដាក់ពង្រាយកងទ័ពជាប្រញាប់។ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហារតាមអាកាសចុងក្រោយគឺបាន វាយប្រហារចំគោលដៅចំនួន ២៧ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយគោលដៅទាំងអស់នោះជាកន្លែងរបស់ក្រុមឧទ្ទាម IS។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry បានប្រាប់សមភាគីរុស្ស៊ីលោក Sergei Lavrov តាមទូរស័ព្ទថា ប្រទេសទាំងពីរត្រូវតែបន្តកិច្ចពិភាក្សាបច្ចេកទេសជៀសវាងគ្រោះថ្នាក់ផ្សេងៗនៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Petro Poroshenko បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា “ប្រទេសរុស្ស៊ីចង់បង្កើតខ្សែក្រវ៉ាត់អស្ថេរភាពមួយពីប្រទេសស៊ីរីទៅកាន់ប្រទេសអ៊ុយក្រែន”។ មន្រ្តីសហរដ្ឋអាមេរិកមិនបានលម្អិតអំពីកន្លែងដែលគ្រាប់កាំជ្រួចមីស៊ីលត្រូវបានធ្លាក់នោះទេ។ ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ឺរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃពុធថា វត្ថុហោះដែលមិនកំណត់អត្តសញ្ញាណបានធ្លាក់នៅភូមិ Ghozghapan ក្នុងខេត្តអ៊ីរ៉ានៀនភាគខាងលិចអាហ្សែបែហ្ស ( Azerbaijan )។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយមរបស់អ៊ឺរ៉ង់បានពិពរណ៌នាអំពីការធ្លាក់មីស៊ីលក្នុងប្រទេសអ៊ឺរ៉ង់នេះជា ប្រតិបត្ដិការចិត្តសាស្រ្តរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុងម៉ូស្គូ។ ទីភ្នាក់ងារព័ត៌មាន Fars News ដែលគិតថាមានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយកងបដិវត្តន៍ប្រទេសអ៊ឺរ៉ង់បានអោយដឹងថា ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ប្រព័ន្ធផ្សព្វផ្សាយនិងមន្ត្រីលោកខាងលិចបានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងក្រុងម៉ូស្គូ។
ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបានបដិសេធលើសេចក្តីរាយការណ៍នេះ។ អ្នកនាំពាក្យលោកឧត្តមសេនីយ Igor Konashenkov បានថ្លែងថា អ្នកជំនាញជាច្រើនបានដឹងថាក្នុងអំឡុងពេលប្រតិបត្ដិការនេះយើងតែងតែកំណត់គោលដៅមុននិងក្រោយការប៉ះពាល់។ កាំជ្រួចរបស់យើងទាំងអស់បានវាយប្រហារចំគោលដៅ។ លេខាធិការក្រសួងការពារជាតិលោក Ash Carter បានឱ្យដឹងថ្មីៗនេះថា ប្រទេសរុស្ស៊ីចាប់ផ្តើមការវាយប្រហារដោយគ្រាប់មីស៊ីលដោយគ្មានការព្រមាន។