យោធាអ៊ីរ៉ាក់ ៖ ក្បួនរថយន្តដែលរួមមានមេដឹកនាំរបស់ក្រុម ISIS បានរងការវាយប្រហារដោយទ័ពអាកាស

0

ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សារ​ព័ត៌​មាន​ ​CNN​ ​ចេញ​ផ្សាយ​ថ្ងៃ​ទី​ ​១១​ ​ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៥​

​អ៊ីរ៉ាក់​ ​៖​ ​កង​យោធា​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​អះអាង​ថា​ ​កង​កម្លាំង​អាកាស​របស់​ខ្លួន​បាន​វាយ​ប្រហារ​​ក្បួន​រថយន្ត​មួយ​​នៅ​ភាគ​​ខាង​​លិច​ខេត្ត​ ​Anbar​ ​ដែល​ក្នុង​នោះ​រួមមាន​មេដឹកនាំ​របស់​ក្រុម​ ​ISIS​ ​លោក​ ​Abu​ ​Ba​kr​ ​Al-​Baghdadi​ ​ផងដែរ​។

​ក្នុង​​សេចក្តី​ថ្លែងការណ៍​របស់​យោធា​បានអោយ​ដឹងថា​ ​ជោគវាសនា​របស់​លោក​ ​Al-Baghdadi​ ​គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​លោក​​ត្រូវ​បាន​គេនាំ​ចេញ​តាម​រថយន្ត​មួយគ្រឿង​។​ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ថា​ “​កង​កម្លាំង​​អា​កាស​​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​អនុវត្ត​ប្រតិបត្ដិការ​វាយប្រហារ​ក្បួន​រថយន្ត​របស់​លោក​ ​Al-Baghdadi​ ​ខណៈ​ពេល​ដែល​លោក​​កំពុង​​ធ្វើ​​ដំណើរ​ទៅចូលរួម​ក្នុងកិច្ច​ប្រជុំ​ជាមួយ​នឹងមេដឹកនាំ​ក្រុម​ ISIS​ ​ជាន់ខ្ពស់ផ្សេងៗទៀតក្នុង Karabelah”។

កន្លែងនៃកិច្ចប្រជុំក៍ត្រូវបានវាយប្រហារ មេដឹកនាំក្រុម ISIS ជាច្រើនផ្សេងទៀតបានស្លាប់និងរងរបួស។ មន្ទីរបញ្ចកោណមិន​ទាន់​អាចបញ្ជាក់អំពីរបាយការណ៍នេះនៅពេលនេះបានទេ។ ការអះអាងថាលោក Al-Baghdadi ត្រូវបានវាយប្រហារ​ក្នុងការ​វាយប្រហារតាមអាកាសនេះ ត្រូវបានធ្វើឡើងពីរដងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ កាលពីខែវិច្ឆិកាក្រុមមន្ត្រីអ៊ីរ៉ាក់ បាន​និយាយថា លោកត្រូវបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាស។

កាលពីខែមីនា ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ក៍បានអោយដឹងថា កងកម្លាំងអាកាសរបស់អ៊ីរ៉ាក់ក៍បានធ្វើអោយលោក Al-Baghdadi រងរបួសក្នុងការវាយប្រហារនៅទីក្រុង Al-Qaem របស់ប្រទេសអ៊ីរ៉ាក់។ គ្រប់ពេលនៃការវាយប្រហារការថត​សំឡេងរបស់លោក Al-Baghdadi បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការ​វាយប្រហារ​តាមអាកាស។ លោកគឺជាសត្រូវលេខ ១ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ហើយនៅរដូវក្តៅនេះមន្ត្រីស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថាលោក Al-Baghdadi គឺនៅក្នុងតំបន់នៃ Raqqa នៃប្រទេសស៊ីរីដែល​ជា​រដ្ឋធានី​ដែលពួកឧទ្ទាម រដ្ឋអ៊ីស្លាមប្រកាសជាកម្មសិទ្ឋរបស់ខ្លួននោះ។ ពួក​គេ​បាន​និយាយ​ថា​ ​គេ​នៅ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ប្រតិបត្ដិ​របស់​ក្រុម​ ​ISIS​ ​នេះ​ ​៕​

IRAK ISIS