ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៥
ទួរគី ៖ កងកម្លាំងអាកាសរបស់ទួរគីបានបើកការវាយប្រហារទៅកាន់ពួកសកម្មប្រយុទ្ធឃើដមួយថ្ងៃ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកទៅលើទីសន្តិភាពមួយនៅក្នុងរដ្ឋធានីអង់ការ៉ា (Ankara)។ យន្តហោះបានវាយប្រហារមកលើគណបក្សកម្មករឃឺដ (PKK) គោលដៅទាំងពីរនៅភាគខាងកើត និងនៅតាមព្រំដែនភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ការទម្លាក់គ្រាប់បែកកាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានីអង់ការ៉ា (Ankara) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ ជាការវាយប្រហារដែលធ្វើអោយមនុស្សយ៉ាងច្រើនមិនធ្លាប់មាន។ ប្រភពសន្តិសុខបានអោយដឹងថា ពួកគេសង្ស័យថាជាក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS) ដែលនៅពីក្រោយការវាយប្រហារនេះ។
កងកម្លាំងអាកាសបានវាយប្រហារ បន្ទាប់ពីរដ្ឋាភិបាលបានច្រានចោលបទឈប់បាញ់គ្នាដែលបានប្រកាសដោយគណបក្ស PKK កាលពីថ្ងៃសៅរ៍។ ភាពតានតឹងនៅក្នុងប្រទេសទួរគីកាន់តែកើនឡើង។ គណបក្សគ្រប់គ្រងតុលាការនិងអភិវឌ្ឍន៍ (AKP) បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងខែមិថុនាបន្ទាប់ពីមានការកើនឡើងដោយគណបក្សប្រជាជនប្រជាធិបតេយ្យ (HDP) ដែលត្រូវបានចូលរួមក្នុងការជួបជុំកាលពីថ្ងៃសៅរ៍។ យោធាប្រទេសទួរគីបាននិយាយថា ទីតាំងរបស់គណបក្ស PKK ត្រូវបានបំផ្លាញនៅក្នុងតំបន់ Metina និង Zap ភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ កាលពីថ្ងៃសៅរ៍ កងទ័ពអាកាសបានកំណត់គោលដៅរបស់គណបក្ស PKK នៅខេត្ត Diyarbakir របស់ទួរគី។ មនុស្ស ៤៩នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនេះ ប៉ុន្តែតួលេខទាំងនេះមិនទាន់យកជាការនោះទេ។
មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ប្រទេសតួកគីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “បទឈប់បាញ់គ្នារបស់គណបក្ស PKK គ្មានន័យអ្វីសម្រាប់យើងនោះទេ”។ ប្រតិបត្តិការនេះនឹងបន្តដោយគ្មានការឈប់សម្រាក។ មេដឹកនាំរបស់គណបក្ស HDP លោក Selahattin Demirtas ចោទប្រកាន់រដ្ឋាភិបាលថាបរាជ័យក្នុងការស៊ើបអង្កេតឱ្យបានពេញលេញលើការវាយប្រហារនេះក្នុងជំនួបនយោបាយ។ លោកបានថ្លែងថា : រដ្ឋដែលទទួលដំណឹងអំពីបក្សីដែលហោះនិងការទទះស្លាបរបស់វា មិនអាចទប់ស្កាត់ការសម្លាប់យ៉ាងរង្គាលនៅកណ្តាលទីក្រុងអង់ការ៉ា ( Ankara ) បាននោះទេ។
យោងតាមគណបក្ស HDP ចំនួនមនុស្សស្លាប់ពិតប្រាកដចាប់ពីថ្ងៃសៅរ៍មកគឺយ៉ាងហោចណាស់ ១២៨ នាក់។ អាជ្ញាធរទួរគីជឿជាក់ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២ នាក់បានវាយប្រហារក្នុងជំនួបកាលពីថ្ងៃសៅរ៍នេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ពីររូបដែលបាននិយាយជាមួយសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមឧទ្ទាម IS ជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។
ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា ”គ្រប់សញ្ញាទាំងអស់បានបង្ហាញថាការវាយប្រហារនេះត្រូវបានអនុវត្តឡើងដោយក្រុម Isil [IS]” មួយក្នុងចំណោមប្រភពមិនបញ្ចេញឈ្មោះ។ យើងកំពុងផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើក្រុម IsiL នេះ ៕