ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Agenda ចេញផ្សាយថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥
នៅជាយក្រុង al-0mar កន្លែងខួងប្រេងភាគខាងកើតប្រទេសស៊ីរី ដែលមានយន្តហោះចម្បាំងហោះនៅខាងលើ និងខ្សែនៃរថយន្តដឹកទំនិញជាច្រើនដែលលាតសន្ឋឹងប្រវែង ៦ គីឡូម៉ែត។ អ្នកបើកបរខ្លះរងចាំជាង ១ ខែសំរាប់ការចាក់បំពេញនេះ។ តូបនិងហាងតែមួយចំនួនត្រូវបានបង្កើតឡើងសំរាប់អ្នកបើកបរ ទាំងអស់នេះគឺជាតម្រូវការប្រេង។ ឈ្មួញពេលខ្លះទុករថយន្តដឹកទំនិញរបស់ពួកគេចោលជាង ១ សប្តាហ៍ទម្រាំវេនរបស់គេមកដល់។
នេះជាទឹកដីរបស់ក្រុម ISIS ជាអង្គការ jihadi ក្នុងការគ្រប់គ្រងទឹកដីប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ ការធ្វើពាណិជ្ជកម្មប្រេងនេះត្រូវបានប្រកាសថាជាគោលដៅសំខាន់នៃក្រុមចម្រុះរបស់យោធាអន្ដរជាតិប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។ ប៉ុន្តែវានៅតែដំណើរការដោយគ្មានការរំខាន។ ប្រេងគឺជាមាសខ្មៅដែលផ្តល់មូលនិធិដល់ទង់ជាតិខ្មៅក្រុម ISIS នេះ។ ប្រេងបានចាក់បំពេញនូវម៉ាស៊ីនចម្បាំងរបស់ពួកគេ ផ្តល់នូវអគ្គិសនីនិងផ្ដល់អោយក្រុមជ្រុលនិយម jihadi នេះនូវអានុភាពសំរាប់ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។ ប៉ុន្តែអស់រយៈពេលជាង ១ ឆ្នាំហើយបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា បានចាប់ផ្តើមដំណើរការក្រុមចម្រុះអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ISIS នេះ ពាណិជ្ជកម្មប្រេងនៅតែមានភាពមមាញឹកនៅ al-Omar និងយ៉ាងហោចណាស់ ៨ កន្លែងផ្សេងទៀតដែលជាការលំបាកដែលត្រូវប្រឈម។ របៀបក្នុងការបង្ក្រាបដោយគ្មានការប៉ះពាល់ដល់ជីវិតរបស់ជនស៊ីវិលប្រមាណជាង ១០ លាននាក់ក្នុងតំបន់ដែលនៅក្រោមការគ្រប់គ្រងរបស់ពួក ISIS និងការដាក់ទោសដល់សម្ព័ន្ធមិត្តភាគខាងលិច? ការអាក់ធន់របស់ពួក ISIS និងភាពទន់ខ្សោយនៃយុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលជាលេសមួយសំរាប់ប្រទេសរុស្ស៊ីចាប់ផ្តើមអនុវត្តគំរោងការរបស់ខ្លួននៅប្រទេសស៊ីរី។ កិច្ចសម្ភាសន៍ជាច្រើនជាមួយឈ្មួញនៅប្រទេសស៊ីរីនិងវិស្វករប្រេងព្រមទាំងមន្ត្រីស៊ើបការណ៍សម្ងាត់ភាគខាងលិចនិងអ្នកជំនាញខាងប្រេងបានបង្ហាញពីប្រតិបត្ដិការលាតសន្ធឹងរបស់ប្រេងទៅក្រុមហ៊ុនប្រេងរបស់រដ្ឋមួយដែលមានការរីកចម្រើន បើទោះជាព្យាយាមបំផ្លាញយ៉ាងណាក៏ដោយ។ ការគ្រប់គ្រងគ្រប់វិនាទី ក្រុមហ៊ុនប្រេងរបស់ក្រុម ISIS ជ្រើសរើសកម្មករជំនាញពីវិស្វករទៅកាន់គ្រូបង្គោលនិងអ្នកគ្រប់គ្រង។ ការប៉ាន់ប្រមាណដោយពាណិជ្ជករក្នុងស្រុកនិងវិស្វករក្នុងផលិតកម្មប្រេងឆៅដែលប្រព្រឹត្តទៅលើទឹកដីរបស់ក្រុម ISIS គឺប្រហែលជា ៣៤,០០០-៤០,០០០ ធុងក្នុងមួយថ្ងៃ។ ប្រេងនេះត្រូវបានលក់ក្នុងចន្លោះពី ២០ដុល្លា ទៅ ៤៥ ដុល្លាក្នុងមួយធុង ដែលជាមធ្យមរកចំណូលសំរាប់ពួកសកម្មប្រយុទ្ធបាន ១.៥លានដុល្លាក្នុងមួយថ្ងៃ។
មេបញ្ជាការឧទ្ទាមស៊ីរីម្នាក់នៅក្រុងអាឡេប៉ូ ( Aleppo ) ដែលបានទិញប្រេងម៉ាស៊ូតពីតំបន់របស់ក្រុម ISIS ទោះបីជាកងកម្លាំងរបស់លោកកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមនេះ បានឱ្យដឹងថា “វាជាស្ថានភាពមួយដែលធ្វើឱ្យអ្នកសើចនិងយំ”។ “ប៉ុន្តែយើងគ្មានជម្រើសផ្សេងទេ ហើយយើងកំពុងខ្វះខាតប្រេង។ តើមាននរណាអាចផ្តល់ប្រេងឱ្យយើងបានទេ?”
ការដឹងជញ្ជូនប្រេងឆ្លងកាត់ប្រទេសសីុរី