អារ៉ាប៊ីសាអូឌីត៖ ខ្មាន់កាំភ្លើងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមសម្លាប់មនុស្ស ៥ នាក់នៅមណ្ឌលស៊ីអ៊ីត

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី ១៦ ខែ​ តុលា ឆ្នាំ ២០១៥ 

ខ្មាន់កាំភ្លើងម្នាក់បានបាញ់និងសម្លាប់មនុស្សចំនួន ៥ នាក់នៅក្នុងការវាយប្រហារមួយនៅសាលប្រជុំមូស្លីមស៊ីអ៊ីតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រមុនពេលដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ ការវាយប្រហារដែលធ្វើអោយមានមនុស្សស្លាប់យ៉ាងច្រើននេះនឹងកាន់តែបង្កើនភាពតានតឹងនៅក្នុងខេត្តភាគខាងកើតនេះ។ របាយការណ៍ពីទូរទស្សន៍ Al Ekhbariya ដែលដំណើរការដោយរដ្ឋាភិបាលបានអោយាដឹងថា “ជនដែលបើកការបាញ់ប្រហារនៅ Husseiniya ត្រូវបានសម្លាប់ ហើយអ្នកវាយប្រហារនេះគឺស្ថិតក្នុងវ័យជាងម្ភៃ”។ អ្នកនៅក្បែកន្លែងកើតហេតុបានប្រាប់បណ្តាញសារព័ត៌មាន Reuters តាមទូរស័ព្ទថា ខ្មាន់កាំភ្លើងធ្វើដំណើរទៅកាន់សាលប្រជុំដែលនៅភាគខាងកើតនៃក្រុង Saihat ដោយឡានតាក់ស៊ី តែត្រូវបានបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងដោយអ្នកស្ម័គ្រចិត្តការពារតំបន់។ ប៉ូលីសក៏បានមកដល់ហើយការប្រយុទ្ធគ្នាបានផ្ទុះឡើង។ អ្នកនៅក្បែកន្លែងកើតហេតុបានបន្តថា មនុស្សជាច្រើនបានរងរបួសនិងខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមដែលជាក្រុមជ្រុលនិយមស៊ុននីមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីបានអះអាងថាខ្លួនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះ។ “ជាមួយនឹងការអនុញ្ញាត្តរបស់ព្រះជាម្ចាស់ ទាហាននៃ Caliphate Shuja al-Dawsari សូមព្រះជាម្ចាស់ទទួលពួកគេ”។ វីដេអូមួយដែលថតដោយសកម្មជនបានបង្ហាញថា អ្នកថ្វាយបង្គំជាច្រើន រួមទាំងកុមារផងនោះ បានរត់សំដៅទៅកាន់ច្រកចេញពេលដែលឮស្នូរសម្លេងកាំភ្លើង។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបានបើកការវាយប្រហារនិងបានសម្លាប់មនុស្សជាច្រើនកាលពីពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងគោលបំណងជំរុញឱ្យមានការប្រឈមមុខគ្នាខាងនិកាយសាសនានៅឧបទ្វីបអារ៉ាប់និង ការផ្តួលរលំរាជវង្សដែលកំពុងកាន់អំណាច។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់នៅក្នុងការវាយប្រហារនៅវិហារអ៊ីស្លាមមួយកន្លែងកាលពីខែសីហា និងការបំផ្ទុះគ្រាប់បែកអត្តឃាត ២​ ផ្សេងគ្នានៅវិហារអ៊ីស្លាមស៊ីអ៊ីតកាលពីខែឧសភាដែលបានសម្លាប់មនុស្សចំនួន ២៥ នាក់។

 ISLAM