ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៥ :
ប្រទេសទួរគី៖ មនុស្ស ៣ នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតពីរដងកាលពីថ្ងៃសៅរ៍កន្លងទៅនៅក្នុងរដ្ឋធានីអង់ការ៉ារបស់ប្រទេសទួរគី ហើយត្រូវបានស្លាប់ដោយសារការរបួសនេះ ការិយាល័យរដ្ឋអាជ្ញាបាននិយាយថាកាលពីថ្ងៃសុក្រថាចំនួនមនុស្សស្លាប់បានឡើងដល់ ១០២ នាក់ហើយ។ មន្ត្រីបាននិយាយថា មានមនុស្សចំនួន ១៣ នាក់ត្រូវបានឃាត់ខ្លួនពីបទសង្ស័យពាក់ពន្ឋ័ក្នុងការវាយប្រហារដែលមិនធ្លាប់មាននៅក្នុងប្រទេសទួរគី។ នាយករដ្ឋមន្រ្តីលោក Ahmet Davutoglu បាននិយាយកាលពីថ្ងៃពុធថា ជនសង្ស័យមួយចំនួនចំណាយពេលជាច្រើនខែនៅប្រទេសស៊ីរីនិងអាចពាក់ពន្ឋ័ជាមួយនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមឬពួកសកម្មប្រយុទ្ធឃើដ។ ការិយាល័យរដ្ឋអាជ្ញាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ចេញពីទូរទស្សន៍រដ្ឋ TRT “ដូចដែលការស៊ើបអង្កេតកំពុងដំណើរការកាន់តែខ្លាំង តម្រុយនិងព័ត៌មានសំខាន់ៗត្រូវបានទទួលពី បុគ្គលដែលអាចពាក់ពន្ឋ័ទៅនឹងការវាយប្រហារនេះ”។ ការបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនគ្នានេះ បានកំណត់គោលដៅលើការជួបប្រជុំរបស់សកម្មជនដែលគាំទ្រឃឺដនិងក្រុមអង្គការស៊ីវិលមួយ។ ក្រសួងមហាផ្ទៃបានដកប៉ូលីសរបស់រដ្ឋអង់ការ៉ា ព្រមទាំងអ្នកស៊ើបការណ៍សម្ងាត់និងប្រធានសន្តិសុខចេញពីតួនាទីរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតីលោក Tayyip Erdogan បាននិយាយថាមានការបរាជ័យផ្នែក ស៊ើបការណ៍សម្ងាត់នោះ ។