ជម្លោះនៅប្រទេសស៊ីរី៖ ការវាយប្រហារតាមអាកាសសម្លាប់ពួកសកម្មប្រយុទ្ធឧទ្ទាមអ៊ីស្លាម IS ៤០ នាក់

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១៩ ខែ​ តុលា ឆ្នាំ ២០១៥ 

យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធឬពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន ៤០ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យមូលដ្ឋានមួយរបស់អង់គ្លេស។ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីបាននិយាយថា ក្បួនរថយន្តចំនួន ១៦ គ្រឿងបានត្រូវវាយប្រហារខណៈដែលកំពុងធ្វើដំណើរលើដងផ្លូវភាគខាងកើតនៃខេត្ត Hama។ ប្រធានក្រុមអង្កេតការណ៍បាននិយាយថា យន្តហោះដែលវាយប្រហារនេះអាចជារបស់រុស្ស៊ីឬស៊ីរី មិនមែនក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ លោក Rami Abdel Rahman បានប្រាប់បណ្តាញសារព័ត៌មាន AFP ថា សាកសពនៃពួកសកម្មប្រយុទ្ឋទាំងនោះត្រូវភ្លើងឆេះខ្លោចនៅកន្លែងកើតហេតុ។ ក្រុមសង្កេតការណ៍ដែលឃ្លាំមើលជម្លោះនៅប្រទេសស៊ីរីបានអោយដឹងថាក្បួនរថយន្តបានធ្វើដំណើរពី IS de facto រដ្ឋធានីនៃ Raqqa នៅពេលដែលត្រូវបានគេវាយប្រហារ។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមអាកាសរបស់ខ្លួនមកលើប្រទេសស៊ីរីកាលពីចុងខែមុននេះ ដោយនិយាយថាពួកគេកំណត់គោលដៅលើក្រុមឧទ្ទាម IS និងក្រុមសកម្មប្រយុទ្ធដទៃទៀតដែលប្រឆាំងនិងរបបរបស់ប្រធានាធិបតីលោកបាសាអាល់អាសាដនេះ។ ក្រុមចម្រុះដែលដឹកនាំដោយសហអាមេរិកដែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងក្រុមឧទ្ទាម IS បាននិយាយថា ខ្លូននឹងមិនសហការជាមួយនឹងបេសកកម្មរបស់រុស្ស៊ីទេ។

IS 19-10-15IS 19-10-15-1