ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥
មន្ទីរបញ្ចកោណ៖ មន្រ្តីសហរដ្ឋអាមេរិកបានអោយដឹងថា មេដឹកនាំរបស់ក្រុមអាល់កៃដាដែលចោទប្រកាន់ថាបានវាយប្រហារទៅភាគខាងលិចត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មន្ទីរបញ្ចកោណបាននិយាយថា លោក Sanafi al-Nasr ជាពលរដ្ឋប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ដែលមានឈ្មោះពិត Abdul Mohsen Adballah lbrahim al Charekh គឺជាសមាជិកជាន់ខ្ពស់របស់ក្រុម Khorasan ដែលជាការប្រមូលផ្ដុំនៃក្រុមចាស់ jihad al Qaeda ដែលបានផ្លាស់ប្តូរទៅប្រទេសស៊ីរីនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនៅភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Nasr ដែលធ្លាប់ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមអាល់កៃដានិងត្រូវបានកំណត់ថាជាភេរវករសំខាន់សំរាប់ពិភពលោកដោយសហរដ្ឋអាមេរិកនោះគឺជាមេដឹកនាំជាន់ខ្ពស់ទី ៥ របស់ក្រុម Khorasan ដែលបានសម្លាប់កាលពី ៤ ខែមុន។ រដ្ឋលេខាធិការក្រសួងការពារជាតិលោក Ash Carter បានថ្លែងថា “សហរដ្ឋអាមេរិកនឹងមិនបន្ធូរបន្ថយក្នុងបេសកកម្មរបស់ខ្លួនឡើយក្នុងការបំផ្លាញក្រុមអាល់កៃដា។ ប្រតិបត្ដិការនេះ គឺបានកំទេចផែនការរបស់ក្រុម Khorasan ក្នុងការវាយប្រហារមកលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើងហើយជាថ្មីម្តងទៀតបានបង្ហាញឱ្យឃើញថា អ្នកដែលព្យាយាមវាយប្រហារយើងមិនអាចគេចផុតពីសមត្ថភាពរបស់យើងនោះទេ”។ ការស្លាប់របស់លោក Nasr ត្រូវបានបង្ហោះយ៉ាងទូលំទូលាយនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម jihad។
រូបភាព